នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាទើបចូលកាន់តំណែង បានគូសបញ្ជាក់ថា សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា។ លោកទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម កាលពីថ្ងៃទី១៨ ខែកក្កដា។ លោកឯកអគ្គរដ្ឋទូតចិន ចាត់ទុកដូច្នេះ ព្រោះផ្អែកលើគ្រាដែលសម្ដេចតេជោបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានការផ្ទុះកូវីដ១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង...
ជាការលើកកម្ពស់តម្លៃការទូតរបស់ចិនជាមួយកម្ពុជា ដែលទំនាក់ទំនងប្រទេសទាំងពីរបាននិងកំពុងមានលក្ខណៈ...
អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ប្រទេសចិនកាលពីថ្ងៃអង្គារបានជំរុញឲ្យសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បញ្ឈប់កិច្ចសហ
ប្រទេសភាគច្រើននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រឆាំងនឹងការប្រឈមមុខដាក់គ្នា ជាពិសេសគឺការពង្រីកខ្លួនរបស់អង្គការណាតូនៅក្នុងតំបន់
ចិនបានចេញមកនិយាយប្រឆាំងនឹងការរិះគន់លើគោលនយោបាយរបស់ខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញដោយរដ្ឋមន្ត្រីការបរទេស G7
ក្រសួងការបរទេសចិន បានវាយបកទៅទីក្រុងវ៉ាស៊ីនតោនវិញ ចំពោះការលើកឡើងថា ចិនកំពុងវាយតម្លៃអំពីលទ្ធភាពនៃការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី...