ព័ត៌មានអន្ដរជាតិ
ចិន ថា ប្រទេសអាស៊ីភាគច្រើនប្រឆាំងការពង្រីកអង្គការ ណាតូ នៅក្នុងតំបន់
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ប្រទេសភាគច្រើននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រឆាំងនឹងការប្រឈមមុខដាក់គ្នា ជាពិសេសគឺការពង្រីកខ្លួនរបស់អង្គការណាតូនៅក្នុងតំបន់នេះ ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ជំហររបស់ប្រទេសភាគច្រើននៅក្នុងតំបន់គឺច្បាស់ណាស់ប្រឆាំងនឹងការបញ្ចូលគ្នានៃប្លុកយោធាផ្សេងៗនៅក្នុងតំបន់ ។ ពួកគេមិនស្វាគមន៍ការពង្រីករបស់ណាតូទៅក្នុងតំបន់អាស៊ីនោះទេ ហើយពួកគេក៏មិនទទួលយកការបង្កើតឲ្យមានការប្រឈមមុខដាក់គ្នារបស់ប្លុកនេះមកកាន់អាស៊ីផងដែរ“ ។
លោក Wang Wenbin បានចង្អុលបង្ហាញទៀតថា “រដ្ឋក្នុងតំបន់នឹងមិនអនុញ្ញាតឲ្យមានសង្គ្រាមត្រជាក់ ឬសង្រ្គាមក្តៅនៅអាស៊ីឡើយ ។ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី និងប្រទេសមួយចំនួនទៀតមិនចង់បង្ខំឲ្យជ្រើសរើសរវាងចិន និងអាមេរិកនោះទេ ។

លោកបានបន្ថែមថា អាស៊ីគឺជាតំបន់ដែលមានសក្ដានុពលខ្លាំងបំផុតសម្រាប់កំណើន និងការអភិវឌ្ឍក្នុងពិភពលោក ហើយអាស៊ីគួរតែជាសង្វៀនដ៏ធំមួយសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយមិនគួរយកតំបន់នេះបែងចែកទៅជាប្លុកតូចតាច ឬធ្វើជាកម្មសិទ្ធិផ្តាច់មុខនោះទេ ។
លោក Wang Wenbin សង្កត់ធ្ងន់ថា “ប្រទេសមួយចំនួនបង្ហាញពីការមានសេរីភាព និងបើកចំហរដើម្បីរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ ប៉ុន្តែតាមពិតពួកគេកំពុងខ្វែងគំនិតគ្នាឥតឈប់ឈរនៅក្នុងប្លុកយោធាផ្សេងៗ ហើយព្យាយាមជំរុញណាតូចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ។

គួរបញ្ជាក់ថា តំណាងមកពីប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី និងប្រទេសមួយចំនួនទៀតបានសម្តែងការមិនពេញចិត្តចំពោះសង្រ្គាមត្រជាក់ថ្មីនៅក្នុងសន្និសិទសន្តិសុខអន្តរជាតិ Shangri-La Dialogue ដែលធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនានៅប្រទេសសិង្ហបុរី ។
នៅទីនោះ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានបង្ហាញគំនិតផ្តួចផ្តើមសន្តិសុខថ្មីរបស់ចិន ហើយនៅក្នុងសុន្ទរកថារបស់លោកនៅឯវេទិកានោះ លោកបានកត់សម្គាល់ថា ការបង្កើតសម្ព័ន្ធភាពយោធាដូចណាតូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងនាំឲ្យមានជម្លោះជាបន្តបន្ទាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ណាតូ ត្រៀមពង្រីកទីស្នាក់ការ ដើម្បីទុកកន្លែងឲ្យសមាជិកថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


