ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យការបរទេស ចិន យល់ស្របតាមសម្ដេចតេជោ ពាក់ព័ន្ធកង្វល់នាវាដើរដោយថាមពលនុយក្លេអ៊ែរនៅ អាស៊ី
ប្រទេសចិនកាលពីថ្ងៃអង្គារបានជំរុញឲ្យសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បញ្ឈប់កិច្ចសហប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ពួកគេ ដោយហៅផែនការនេះថាជា “ទង្វើនៃការរីកសាយនុយក្លេអ៊ែរ” ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអំពាវនាវឲ្យសម្ព័ន្ធភាពយោធាត្រីភាគី AUKUS យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ និងអាស៊ី ហើយបញ្ឈប់សកម្មភាពនៃការរីកសាយនុយក្លេអ៊ែរ ដូចជាកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេជាដើម ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានកើតឡើង ស្របតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអញ្ជើញថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ អំពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាពិសេសនាវាដើរដោយថាមពលនុយក្លេអ៊ែរ គឺជាក្តីបារម្ភមួយសម្រាប់ពិភពលោក ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រុមមាននាវាមុជទឹកដើរដោយថាមពលនុយក្លេងអ៊ែរ រវាងអាមេរិក អូស្ត្រាលី និងអង់គ្លេស ក៏កំពុងក្លាយជាប្រធានបទរបស់អាស៊ាន និងបណ្តាប្រទេសនៅក្នុងតំបន់ ។ អាស៊ានជាចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយយើងប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “សុន្ទរកថារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីក្ដីកង្វល់នេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយដោយប្រទេសក្នុងតំបន់ រួមទាំងប្រទេសអាស៊ានផងដែរ” ។

ជាចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានអះអាងបន្ថែមថា “ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់អាស៊ាន និងជាអ្នកជិតខាងផងដែរនោះ ប្រទេសចិនគាំប្ដេជ្ជាគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ាន ក្នុងការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Xinhua
ចុចអាន ៖ ចិន ថា ប្រទេសអាស៊ីភាគច្រើនប្រឆាំងការពង្រីកអង្គការ ណាតូ នៅក្នុងតំបន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


