កម្ពុជាពង្រឹងផែនការអភិរក្ស និងស្ដារសត្វក្តាន់ កំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក...
២០ ឆ្នាំ ចាប់តាំងពីក្លាយជា សមាជិក WTO កម្ពុជាសម្រេចបានសមិទ្ធផលធំៗ ៥...
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការសម្រេចចិត្តរបស់កម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺជាទិសដៅរបស់រដ្ឋាភិបាលក្នុងការតម្កើនភាពជាម្ចាស់ការដែលធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ។
សម្ដេចធិបតីបានថ្លែងដោយមិនចំឈ្មោះដោយហៅថា តាចាស់ម្នាក់នៅក្រៅប្រទេស ដែលទំនងជាសំដៅលើលោក សម រង្ស៊ី ថាមូលហេតុដែលទណ្ឌិតនេះចង់ឱ្យប្រជាពលរដ្ឋងើបបះបោរទម្លាក់រដ្ឋអំណាច ព្រោះគណបក្សគាត់មិនដែលបោះឆ្នោតឈ្នះបក្សប្រជាជននោះទេ។
មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC)
ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ទទួចឱ្យអ្នកជំនាញសិទ្ធមនុស្សប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់នីតិវិធីពិសេសរបស់អ្នកកាន់អាណត្តិ
នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Krishna Srinivasan បានលើកឡើងថាស្ថាប័នរបស់លោកនឹងបន្តជួយកម្ពុជាឱ្យរក្សាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដែលជាកិច្ចការគាំទ្រមួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុងជំរុញកំណើនសេដ្ឋកិច្ចខ្លួនឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ លោក Krishna បានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ដោយបានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង...