ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលយកបានសាកសពចំណាប់ខ្មាំងពីរនាក់មកវិញ ចំពេលជម្លោះហ្គាហ្សាកំពុងបន្ត
អ៊ីស្រាអែលបានប្រកាសពីការយកបានសាកសពចំណាប់ខ្មាំងជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែលពីរនាក់គឺ លោកស្រី Judith Weinstein និង លោក Gad Haggai ជាប្ដីប្រពន្ធនឹងគ្នាដែលត្រូវបានចាប់ពង្រត់ និងសម្លាប់ក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៦ខែឧសភានេះ។

សាកសពទាំងពីរត្រូវបានយកមកវិញនៅក្នុងប្រតិបត្តិការពិសេសមួយនៅទីក្រុង Khan Younis ដោយយោធាអ៊ីស្រាអែល និង ភ្នាក់ងារសន្តិសុខប្រឆាំងចារកម្ម Shin Bet របស់អ៊ីស្រាអែល។ ប្តីប្រពន្ធដែលមានអាយុ៧០ និង ៧២ឆ្នាំនេះគឺជាអ្នករស់នៅក្នុងសហគមន៍ Nir Oz របស់អ៊ីស្រាអែល មានប្រវត្តិការអប់រំល្អ និងសិល្បៈនៃការធ្វើម្ហូប។ ការស្លាប់របស់ពួកគេត្រូវបានបញ្ជាក់កាលពីខែធ្នូឆ្នាំមុន។
ការងើបឡើងវិញនៃជម្លោះនេះកើតឡើងនៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបន្តនៅទូទាំងតំបន់ហ្គាហ្សា ដោយយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២២នាក់ បានស្លាប់នៅក្នុងការវាយប្រហារចុងក្រោយនេះ រួមទាំងអ្នកកាសែតបីនាក់នៅជិតមន្ទីរពេទ្យ al-Ahli ។
អ៊ីស្រាអែល បានអះអាងថា ខ្លួនបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ ប៉ុន្តែការស្លាប់ជនស៊ីវិលនៅតែមានចំនួនស្លាប់ច្រើន។ ប្រជាជនប៉ាឡេស្ទីនជាង ៥៤០០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ខណៈ៩០% នៃចំនួនប្រជាជនត្រូវបានផ្លាស់ទីលំនៅ។ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា។

កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយមនុស្សធម៌ក៏បានរងនូវការធ្លាក់ចុះដែរ។ អ្នកបើកបរឡានដឹកជំនួយជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងមនុស្សផ្សេងទៀតបានរងរបួស ដោយសារខ្មាន់កាំភ្លើងបានវាយប្រហារលើក្បួនរថយន្តជំនួយរបស់អង្គការសហប្រជាជាតិ ដែលដឹកនាំក្រុមដឹកជញ្ជូនក្នុងតំបន់ឱ្យផ្អាកប្រតិបត្តិការ។
ការចែកចាយជំនួយនៅមានកម្រិតនៅឡើយ ដោយសារតែការរឹតបន្តឹងពីខាងយោធាអ៊ីស្រាអែល និងការលួចប្លន់ ធ្វើឱ្យហានិភ័យទុរ្ភិក្សកាន់តែអាក្រក់នៅក្នុងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន បានចាប់ផ្តើមបន្ទាប់ពីពួកសកម្មប្រយុទ្ធដឹកនាំដោយក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល ១២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់ពង្រត់ធ្វើជាចំណាប់ខ្មាំងចំនួន ២៥១នាក់។ ខណៈពេលដែលមនុស្សមួយចំនួនត្រូវបានដោះលែង ឬត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ៥៦នាក់ទៀតនៅតែស្ថិតក្នុងការជាប់ឃុំឃាំង ដោយមានតែប្រហែលមួយភាគបីប៉ុណ្ណោះដែលត្រូវបានគេជឿថានៅមានជីវិត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


