ព័ត៌មានជាតិ
IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ
នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Krishna Srinivasan បានលើកឡើងថាស្ថាប័នរបស់លោកនឹងបន្តជួយកម្ពុជាឱ្យរក្សាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដែលជាកិច្ចការគាំទ្រមួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុងជំរុញកំណើនសេដ្ឋកិច្ចខ្លួនឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

លោក Krishna បានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ដោយបានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។
លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ការឆ្លើយតបសម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការ និងការកែទម្រង់ចាំបាច់នានា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបរិយាកាសប្រកួតប្រជែង, ភាពធន់នៃខ្សែច្រវាក់ផ្តត់ផ្គង់ក្នុងស្រុក, ការបណ្ដុះបណ្ដាលកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យា, យានយន្ត និងបច្ចេកទេសខ្ពស់ ក្នុងន័យតម្រង់ទិសដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ, វិធានការ និងកញ្ចប់លើកទឹកចិត្តចាំបាច់ ដើម្បីធានាក្នុងការផ្ដល់ភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា តាមរយៈការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងខ្ពស់។

គួរឱ្យដឹងដែរថា IMF គឺជាអង្គការពិភពលោកដែលធ្វើការដើម្បីសម្រេចបាននូវកំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់ប្រទេសសមាជិកទាំង១៩១របស់ខ្លួន។ ការងាររបស់ IMF គឺគាំទ្រគោលនយោបាយសេដ្ឋកិច្ចដែលលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរូបិយវត្ថុ ដែលមានសារៈសំខាន់ក្នុងការបង្កើនផលិតភាព ការបង្កើតការងារ និងសុខុមាលភាពសេដ្ឋកិច្ច។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការអន្តរជាតិនេះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៦៩៕

ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


