ក្លិប អង្គរថាយហ្គើរ បានចេញការពិន័យជាផ្លូវការលើកីឡាករ មុត សត្យា បន្ទាប់ពីបានប្រើអំពើហិង្សាដោយចេតនាលើកីឡាករ Connor Shields របស់ក្រុម ព្រះខ័នរាជស្វាយរៀង អំឡុងការប្រកួតក្រុមលំដាប់ Top 6 នៃលីគកំពូល កម្ពុជា កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ឆ្នាំ ២០២៦ ម្សិលមិញ។
កីឡាករមុត សត្យារបស់ក្រុម អង្គរថាយហ្គើរ អាចនឹងត្រូវរងការពិន័យធ្ងន់ធ្ងរ បន្ទាប់ពីរូបគេប្រើអំពើហិង្សាដោយចេតនាលើកីឡាករ Connor Shields របស់ក្រុម ព្រះខ័នរាជស្វាយរៀង អំឡុងការប្រកួតក្រុម Top 6 នៃលីគកំពូល កម្ពុជា សប្តាហ៍ទី ២៣ កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ឆ្នាំ ២០២៦។