Connect with us

កីឡា

កីឡាករ មុត សត្យា អាចត្រូវពិន័យបែបនេះ ចំពោះការប្រើកែងលើ Connor Shields យប់មិញ

បានផុស

នៅ

កីឡាករ មុត សត្យា របស់ក្រុម អង្គរថាយហ្គើរ អាចនឹងត្រូវរងការពិន័យធ្ងន់ធ្ងរ បន្ទាប់ពីរូបគេប្រើអំពើហិង្សាដោយចេតនាលើកីឡាករ Connor Shields របស់ក្រុម ព្រះខ័នរាជស្វាយរៀង អំឡុងការប្រកួតក្រុម Top 6 នៃលីគកំពូល កម្ពុជា សប្តាហ៍ទី ២៣ កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការប្រកួតសប្តាហ៍ទី ២៣ នៃក្របខណ្ឌលីគកំពូល កម្ពុជា ក្រុម ព្រះខ័នរាជស្វាយរៀង បានទទួលជ័យជម្នះលើក្រុម អង្គរថាយហ្គើរ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងលទ្ធផល ២ ទល់នឹង ០។ ក្នុងនោះគ្រាប់បាល់ទាំង ២ គ្រាប់របស់ក្រុមម្ចាស់ផ្ទះរហស្សនាមព្រះខ័នខៀវ គឺរកបានដោយកីឡាករ Patrick Robson ទាំង ២ គ្រាប់ នៅនាទីទី ១៩ និង ៧៩។

យ៉ាងណាមិញ អំឡុងការប្រកួតដ៏ធំមួយនេះ ក៏មានរឿងចម្រូងចម្រាស់មួយនៅចុងការប្រកួតផងដែរ ដោយកីឡាករ មុត សត្យា បានប្រើកែងរបស់ខ្លួនវាយទៅលើកីឡាករ Connor Shields ដោយចេតនា រហូតធ្វើឱ្យមានរបួសត្រង់ក្បាល។ ក្រោយប្រើសកម្មភាពហិង្សាបែបនេះ កីឡាករ មុត សត្យា ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីទីលានប្រកួតភ្លាម។

ជុំវិញករណីនេះ កីឡាករ មុត សត្យា មិនត្រឹមតែពិន័យត្រឹមតែកាតក្រហមប៉ុណ្ណេះនោះទេ គឺរូបគេអាចនឹងត្រូវរងការពិន័យបន្ថែមទៀត ទាំងចំនួនការប្រកួត និងពិន័យជាទឹកប្រាក់។ យោងតាមច្បាប់ FIFA មាត្រា ១២ ក្នុងករណីរបស់ សត្យា ប្រើកែងដោយចេតនា ធ្វើឱ្យ Connor Shields មានបញ្ហារបួសក្បាលបែបនេះ រូបគេអាចនឹងត្រូវពិន័យព្យួរការប្រកួតយ៉ាងហោចណាស់ ៣ ប្រកួត ឬច្រើនជាងនេះ។

ជាមួយគ្នានេះ កីឡាករក៏នឹងត្រូវពិន័យបន្ថែមជាទឹកប្រាក់ផងដែរ ដោយអាស្រ័យលើការកំណត់របស់លីគ។ ទោះបីជាយ៉ាងណា គិតត្រឹមពេលនេះ ការពិន័យរបស់លីគមិនទាន់ចេញជាផ្លូវការនៅឡើយទេ។ ដូច្នេះ អ្នក​គាំទ្រ​នឹងរង់ចាំមើលបន្តទៀត ថា តើលីគនឹងពិន័យបែបណាលើកីឡាករ អង្គរថាយហ្គឺរ រូបនេះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម