គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ ថាលោកពិតជាមោទកភាពជាខ្លាំងចំពោះកូនៗទាំង៣នាក់ដែលអាចដណ្ដើមមេដាយជូនប្រទេសកម្ពុជារហូត ១០គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាម្ចាស់ផ្ទះ។
លោក ម៉េត សម្បត្តិ ជាគ្រូកីឡាជើងចាស់ល្បីឈ្មោះមួយរូបនៅកម្ពុជា និងធ្លាប់ជាកីឡាករដែលពោរពេញដោយសមត្ថភាពល្អលើប្រភេទកីឡាបាល់ទាត់ និងអត្តពលកម្មពីជំនាន់ឆ្នាំ ១៩៨០ ផងដែរ។ នៅជំនាន់លោកមានកេរ្តិ៍ឈ្មោះល្បី