លោក ឱម យ៉ិនទៀង បានឱ្យដឹងថាអង្គភាពបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិចុងក្រោយរបស់អតីតអ្នកឧកញ៉ា និងជាទីប្រឹក្សារដ្ឋាភិបាល លោក ចេនហ្ស៊ី ដែលលោក ឱម យ៉ិនទៀង បានបញ្ជាក់ថាការមិនបានប្រកាសទ្រព្យរបស់លោក Chen Zhi គឺដោយសារ «ជាប់គុកនៅប្រទេសចិន»។
រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាការចាប់ខ្លួន ចេនហ្ស៊ី បញ្ជូនទៅឱ្យប្រទេសចិនមិនមែនជាទីបញ្ចប់នៃសមរភូមិរបស់កម្ពុជាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននោះទេ ដោយថាកម្ពុជានឹងបន្តសហការជាមួយប្រទេសផ្សេងទៀតដើម្បីលុបបំបាត់បញ្ហានេះ។