ព័ត៌មានជាតិ
ឧប. ប្រាក់ សុខុន ថាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញមិនមែនចប់ត្រឹមការចាប់ខ្លួន ចេនហ្ស៊ី ទេ
រដ្ឋមន្ត្រីការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាការចាប់ខ្លួន ចេនហ្ស៊ី បញ្ជូនទៅឱ្យប្រទេសចិនមិនមែនជាទីបញ្ចប់នៃសមរភូមិរបស់កម្ពុជាប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញឆ្លងដែននោះទេ ដោយថាកម្ពុជានឹងបន្តសហការជាមួយប្រទេសផ្សេងទៀតដើម្បីលុបបំបាត់បញ្ហានេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន Reuters នឹងត្រូវបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែមករា ថាកម្ពុជាបានធ្វើការជាមួយចិនជាង១ខែហើយមុននឹងឈានដល់ការចាប់ខ្លួន ចេនហ្ស៊ី បញ្ជូនទៅប្រទេសកំណើតរបស់គេវិញ។
លោកថា៖ «ការពិតដែលលោក ចេនហ្ស៊ី ត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិន គឺគ្រាន់តែឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ហើយវាមិនមែនជាទីបញ្ចប់នៃការប្រយុទ្ធនោះទេ»។

បន្ថែមលើការចាប់ខ្លួនអតីតអ្នកឧកញ៉ា ចេនហ៊្សី ដែលលោកឧបនាយករដ្ឋមន្ត្រីថា ទទួលបានសញ្ជាតិខ្មែរដោយខុសច្បាប់នេះ។ លោក ប្រាក់ សុខុន បានបញ្ជាក់ថាកម្ពុជាក៏កំពុងធ្វើការជាមួយសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង និងប្រទេសជិតខាងវៀតណាម និងថៃដើម្បីបង្ក្រាបឱ្យអស់នូវឧក្រិដ្ឋកម្មឆបោកអនឡាញនេះចេញពីកម្ពុជាផងដែរ។
ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនខ្លួនទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដោយផ្នែកទៅតាមសំណើរបស់អាជ្ញាធរចិន។ ការចាប់ខ្លួន ចេនហ្ស៊ី នេះគឺបន្ទាប់ពីអាជ្ញាធរចិនបានធ្វើការស៊ើបអង្កេតដោយអាថ៌កំបាំងលើក្រុមហ៊ុនព្រីនស៍គ្រុប តាំងពីឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុននេះមានឈ្មោះក្នុងបណ្ដឹងនៅតុលាការចិនក្នុងសំណុំរឿងឆបោកអនឡាញ។

កាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានរឹបអូស Bitcoin របស់ ចេនហ្ស៊ី ជាង១៥ពាន់លានដុល្លារ។ ខណៈហុងកុង សឹង្ហបុរី និងកោះតៃវ៉ាន់ក៏បានបង្កកទ្រព្យសម្បត្តិរបស់ព្រីនស៍គ្រុប ហើយអង់គ្លេស និងកូរ៉េបានដាក់ទណ្ឌកម្ម។ សហរដ្ឋអាមេរិកបានហៅ ចេនហ្ស៊ី និងបុត្រសម្ព័ន្ធក្រុមហ៊ុនបុគ្គលម្នាក់នេះថា ជា «បណ្ដាញប្រតិបត្តិការបោកប្រាស់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ»។
ជាការកត់សម្គាល់ជាមួយនឹងការចាប់ខ្លួន ចេនហ្ស៊ី បណ្ដាញទីតាំងឆបោកជាច្រើននៅកម្ពុជាត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនមនុស្សបានជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៦នេះ ក្នុងនោះ ម្ចាស់កាស៊ីណូដែលធ្លាប់មានងារជាអ្នកឧកញ៉ាផងនោះគឺ លោក លី គួង ត្រូវសមត្ថកិច្ចចាប់និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារផងដែរ។ លី គួង ត្រូវបានសមត្ថកិច្ចរកឃើញថាបានធ្វើការសម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារដើម្បីបង្ខាំងមនុស្សឲ្យធ្វើការឆបោកតាមអនឡាញចាប់តាំងពីឆ្នាំ ២០១៩ មក៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


