កីឡា
Wirtz នឹងក្លាយជាកីឡាករទី ៣ បន្ទាប់ពី Neymar, Mbappe មានតម្លៃផ្ទេរថ្លៃបំផុតក្នុងលោក
ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់ Florian Wirtz នឹងក្លាយជាកីឡាករទី ៣ ដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពលោក បន្ទាប់ពីការផ្ទេរទៅកាន់ក្លិបហង្សក្រហម Liverpool សម្រេចជោគជ័យជាស្ថាពរ។

តាមប្រភពពីអ្នកកាសែតអ៉ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Wirtz បានព្រមព្រៀងចាកចេញពី Bayer Leverkusen ក្នុងការផ្លាស់ទៅកាន់ Liverpool នៅរដូវក្តៅនេះដោយមានតម្លៃ ១៧៣ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ រូបគេបានយល់ព្រមស្នាក់នៅទឹកដី Anfield រយៈពេល ៥ ឆ្នាំ ពោលគឺដល់រដូវកាលក្តៅឆ្នាំ ២០៣០។
តាមរយៈតម្លៃផ្ទេរដ៏ច្រើនមហាសាលនេះ នឹងធ្វើឱ្យ Wirtz បំបែកកំណត់ត្រាក្លាយជាកីឡាករទី ៣ ក្នុងពិភពលោក បន្ទាប់ពី Neymar និង Kylian Mbappe ដែលមានតម្លៃផ្ទេរថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។

គួរឱ្យដឹងថា តំណែងកីឡាករផ្ទេរថ្លៃបំផុត គឺពុំទាន់មាននរណាអាចបំបែក Neymar ដែលផ្ទេរចេញពី Barcelona ទៅ Paris Saint-Germain បាននៅឡើយទេ គឺតម្លៃ ២៥៧ លានដុល្លារអាមេរិក។ ចំណែក Mbappe ឈរលេខ ២ មានតម្លៃផ្ទេរពី Monaco ទៅ PSG ក្នុងតម្លៃ ២០៨ លានដុល្លារអាមេរិក។
ដោយឡែក Philippe Coutinho ឈរលេខ ៤ មានតម្លៃផ្ទេរពី Liverpool ទៅ Barcelona ចំនួន ១៦៨ លានដុល្លារអាមេរិក និង Joao Felix ឈរនៅលេខរៀងទី ៥ មានតម្លៃផ្ទេរពី Benfica ទៅ At Madrid ចំនួន ១៤៦ លានដុល្លារអាមេរិក៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


