ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីទាំងអស់ឱ្យមានការសន្សំសំចៃឱ្យបានខ្ពស់ក្នុងពេលដែលពិភពលោកប្រឈមនឹងបញ្ហាវិបត្តិប្រេងដូចបច្ចុប្បន្ននេះ ខណៈជំរុញវិធានការបង្ក្រាបការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធ។ លើកឡើងក្នុងជំនួបជាមួយមន្ត្រីចំណុះខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីឱ្យមានការខិតខំគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈពេលប្រេងឥន្ធនៈឡើងថ្លៃត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា លើសពីនេះសម្ដេចបានគាំទ្រដល់ការប្រមូលចំណូលទាំងពន្ធគយ និងវិធានការទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬរត់គេចពន្ធជាដើម។ បន្ថែមលើនេះទៀតសម្ដេចបានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ...
នៅសល់តែរយៈពេលជាង ១០ថ្ងៃទៀតប៉ុណ្ណោះ នឹងផុតកំណត់ថ្ងៃបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូនយានយន្ត...
សម្ដេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មីមិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកពលរដ្ឋនោះទេ