ព័ត៌មានជាតិ៤ ខែ ago
មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បាននិងកំពុងយកចិត្តទុកដាក់ផ្ដល់សេវាសុខាភិបាលជូនគ្រួសារយោធិន និងជនភៀសសឹកជិត៣រយនាក់
មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ថា ស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារជនភៀសសឹក និងគ្រួសារវីរកងកម្លាំងកម្ពុជាជិត៣រយនាក់ បាន និងកំពុងទទួលបានការថែទាំ និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ តាមរបាយការណ៍គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ស្រ្តីមានផ្ទៃពោះ និងកុមារមកពីគ្រួសារភៀសសឹក និងគ្រួសារយោធិនទប់ស្កាត់ការឈ្លានពានរបស់ថៃចំនួន ២៩៥ នាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះជិតសម្រាល និង សម្រាលរួចចំនួន៨៧ នាក់ និងកុមារជាង២រយនាក់កំពុងទទួលបានការយកចិត្តទុកដាក់។ ប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប សាស្រ្តាចារ្យ យ៉ៃ...