ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) និងសមាគមអ្នកកាសែតថៃ(ស.អ.ថ) អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យមានការប្រុងប្រយ័ត្ននូវព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់ទាក់ទងនឹងស្ថានភាពព្រំដែនប្រទេសកម្ពុជា-ថៃ ជៀសវាងបង្កើតឱ្យមានភាពចម្រូងចម្រាសកាន់តែធំ។
អាជ្ញាធរខេត្តព្រះវិហារបានសម្រេចជម្លៀសពលរដ្ឋចេញពីភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅទីកន្លែងសុវត្ថិភាព នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីស្ថានការណ៍ព្រំដែនកំពុងកើនកម្ដៅ។
សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនអស់ចិត្តថាហេតុដូចម្ដេចបានជាថៃឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរក្នុងដីខ្មែរទៅវិញ។