ព័ត៌មានអន្ដរជាតិ១៧ នាទីutes ago
លោក មហាធៀរ៖ ចិននឹងវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចកំពូលពិភពលោក
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀរ មហាម៉ាត់ បានថ្លែងកាលពីថ្ងៃសុក្រថា ចិនកំណត់ថានឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចកំពូលរបស់ពិភពលោកនាពេលអនាគត ហើយមិនអាចបញ្ឈប់ចិនបានទេ ដោយសារតែអាមេរិកផ្ដោតលើបញ្ហាក្នុងស្រុកខ្លួនឯងខ្លាំងពេក។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។ លោកថ្លែងបែបនេះ នៅក្នុងវេទិកា Nikkei ស្តីពី «អនាគតរបស់អាស៊ី លើកទី៣០» ដែលកំពុងរៀបចំឡើងនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ លោកបន្តថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ហាក់ដូចជារងការគំរាមកំហែងដោយការរីកចម្រើនឡើងរបស់ចិន ប៉ុន្តែអរិយធម៌ និងភាពធន់ដ៏យូរអង្វែងរបស់ចិន នឹងធ្វើឱ្យប្រទេសនេះទទួលបានជោគជ័យ។ កាសែត Nikkei Asia...