ព័ត៌មានអន្ដរជាតិ២៣ នាទីutes ago
Facebook ប្រកាសបង្រ្កាបលើមាតិកាបែប Spam និង Engagement ក្លែងក្លាយ
ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបង្រ្កាបលើមាតិកាបែប Spam (ស្ព៉ាម) និង Engagement (អ៊ិនហ្គេចមិនថ៍) ក្លែងក្លាយ ដើម្បីជាផ្នែកមួយជួញជំរុញដល់អ្នកបង្កើតមាតិកានៅលើវេទិកាបណ្ដាញសង្គមរបស់ខ្លួន។ Facebook បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ យើងប្រកាសពីគំនិតផ្តួចផ្តើមរយៈពេលវែង ដើម្បីធ្វើឱ្យមុខងារ Feed កាន់តែមានការចាប់អារម្មណ៍ និងជួយដល់អ្នកបង្កើតមាតិកា ឱ្យមានអ្នកមើលច្រើន»។ ក្រុមហ៊ុនបន្តថា Facebook នឹងចាប់ផ្ដើមដំបូង ដោយការបង្រ្កាបលើមាតិកា Spam ដែលគេសំដៅជាទូទៅលើប្រភេទមាតិកាមានគុណភាពទាប...