កុមារា អ៊ឹម មណីរាជសម្បត្តិ ថាការលេងកីឡាបាល់បោះនេះបានផ្ដល់អត្ថប្រយោជន៍ច្រើនដូចជាបានលូតកម្ពស់ខ្ពស់ជាងមុន និងមានសុខភាពល្អរឹងមាំ មិនចំណាយពេលជាមួយឧបករណ៍អេឡិចត្រូនិច
កុមារា ភន សិរីវឌ្ឍនា ថាស្រឡាញ់ចូលចិត្តខ្លាំងលើកីឡាបាល់ទះខ្លាំងរហូតលេងជាប្រចាំនៅឯខេត្តព្រៃវែង និងមានក្ដីស្រមៃចង់ហ្វឹកហាត់នៅក្លឹបវិសាខា និងចង់ល្បីឈ្មោះដូចរៀមច្បង សួន ចាន់ណារ៉ូ ក្នុងវិស័យកីឡាមួយ
កុមារា ឡាំគីមណា ស៊ីសុរក្សា ផ្នែកកីឡាវាយកូនឃ្លីលើតុតំណាងរាជធានីភ្នំពេញតាមរយៈការតាំងចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងហ្វឹកហាត់តស៊ូរយៈ ៣-៤មកហើយ ឥលូវអាចដណ្ដើមមេដាយមាសបានហើយក្នុងព្រឹត្តិការណ៍កីឡា
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាលោកចង់ឲ្យមានការប្រកួតសម្រាប់កុមារតូចៗបែបនេះឲ្យបានច្រើនថែមទៀត ព្រោះជាការបណ្ដុះមូលដ្ឋានផ្នែកកីឡានេះ
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធគុនល្បុក្កតោ ថាការប្រកួតកីឡាសិស្សបឋមសិក្សានេះមានវិញ្ញាសាខ្លះគឺមានភាពលំបាកក្នុងការប្រកួត ប៉ុន្តែកុមារា-កុមារី ដែលមកចូលរួមអាចធ្វើបានដែលនេះបង្ហាញពីទេពកោសល្យ និងការខិតខំ
ក្រុមបាល់ទះខេត្តព្រៃវែង បានយកឈ្នះក្រុមខេត្តកំពង់ស្ពឺដោយងាយៗក្នុងវគ្គផ្ដាច់ព្រ័ត្រការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះដោយលទ្ធផល ២-០ ខណៈពិន្ទុនោះវិញបិទដៃគូឲ្យបានត្រឹមជាង ១០ពិន្ទុប៉ុណ្ណោះ
ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង មានទំនុកចិត្តលើក្រុមខ្លួនឯងខ្ពស់មែនទែនរហូតដល់ ១០០% នឹងយកឈ្នះលើក្រុមខេត្តកំពង់ស្ពឺ ដណ្ដើមមេដាយមាស វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាបឋមសិក្សា