ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះប្រតិបត្តិការបង្ក្រាបបានជា...
ពិធីករដ៏ល្បីលោក ជា វិបុល បានចេញមកចែករំលែកនូវសារៈសំខាន់ជូនសាធារណខ្មែរ ជុំវិញផលវិបាក និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ
រកឃើញគ្រឿងញៀនជាង២២គីឡូ និងវត្ថុតាងពាក់ព័ន្ធល្បែងអនឡាញ នៅខណ្ឌចំការមន....
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជនសង្ស័យត្រូវបានកម្លាំងជំនាញ...
លោកស្រី Claudia Sheinbaum បានអំពាវនាវពលរដ្ឋសូមកុំមានការភ័យខ្លាច បន្ទាប់ពីការវាយឆ្មក់របស់រដ្ឋាភិបាល សម្លាប់មេជួញដូរគ្រឿងញៀនម្នាក់ នាំឱ្យមានការផ្ទុះអំពើហិង្សាជាបន្តបន្ទាប់ដោយក្រុមជួញដូរគ្រឿងញៀននៅទូទាំងប្រទេស
កោះកុង ៖ ជនសង្ស័យចំនួន៨នាក់ នៅស្រុកគិរីសាគរ បន្ទាប់ពីរកឃើញថាធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦ថា ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីសាគរ ស្នាក់ការសន្តិសុខតារាសាគរ ចុះបង្ក្រាបបទល្មើសជាក់ស្តែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បង្ហាញទៀតថា ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦កាលពីម៉ោង៩និង៣០នាទី គឺទី១/- ឈ្មោះ ម៉ុយ សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ២/- ឈ្មោះ ហុង ប៊ុនសាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៣/- ឈ្មោះ ឈាន តុងឃើញ ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៤/- ឈ្មោះ ចាន់ ម៉ារ៉ាភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៥/- ឈ្មោះ ម៉ន តៃវ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេចស្រុកគិរីសាគរ ទី ៦/- ឈ្មោះ ផន នុន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៧/- ឈ្មោះ ឡោម ឡា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាម់កាយ ឃុំកោះស្តេច ស្រុកគិរីសាគរ និងទី ៨/- ឈ្មោះ លីម ភារិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាម់កាយ ឃុំកោះស្តេច ស្រុកគិរីសាគរ។ ដោយឡែកវត្ថុតាងរឹបអូសបាន–ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២០កញ្ចប់ (ធំ០៦ តូច១៤) ស្មើនឹង ៤២.០៩ក្រាម(ថ្លឹងទាំងសំបក)។ ម៉ូតូចំនួន ០១គ្រឿង ទូរសព្ទដៃ ចំនួន ០៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕ អត្ថបទ ៖ សិរីវឌ្ឍនៈ
រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) បានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍របស់ម៉ិកស៊ិក និងបណ្តាប្រទេសអាមេរិកភាគកណ្តាលមួយចំនួនទៀត គប្បីមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពយោធាចំពោះការរុករកគ្រឿងញៀន