Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តតាកែវបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

បានផុស

នៅ

ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះប្រតិបត្តិការបង្ក្រាបបានជាមួយនឹងវត្ថុតាងកសាងសុំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងគៀននេះ ធ្វើឡើងក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូរីជលសារ និងកម្លាំងអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅត្រង់ចំណុចភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ប្រុស សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានដកហូតវត្ថុ ម្សៅក្រាមពណ៌សថ្លា ចំនួន ៥កញ្ចប់ ទម្ងន់១៦១,៣២ក្រាម(ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១គ្រឿង ទូរស័ព្ទ ចំនួន ១គ្រឿង សម្ភារ:វេចខ្ចប់ និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។

ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម