សន្តិសុខសង្គម
នគរបាលខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសថ្នាំញៀន២៤ គីឡូក្រាម
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាជនជាតិវៀតណាម២នាក់ និងរឹបអូសបានថ្នាំញៀនសរុប២៤គីឡូក្រាម។ បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ហើយក៏ត្រូវបានសាលាដំបូងខេត្ត ចេញដីកាឲ្យឃុំខ្លួនដាក់ពន្ធនាគាររួចហើយដែរ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។

ជនសង្ស័យដែលឃាត់ខ្លួនក្នុងប្រតិបត្តិការនេះ មានឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកហុងងឺ ខេត្តដុងថាប់ ប្រេទេសវៀតណាម។ ធ្វើតេស្តទឹកម៉ូត្រស្វែងរកសារធាតុញៀនវិជ្ជមាន (+) ជាប្រភេទកេតាមីន និងឈ្មោះ ឡេ វឹកវឹង ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតខេត្តតៃនិញ ប្រទេសវៀតណាម។ ធ្វើតេស្តទឹកម៉ូត្រស្វែងរកសារធាតុញៀនវិជ្ជមាន (+)ជាប្រភេទកេតាមីន។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញ ថ្នាំញៀនកញ្ចប់ចម្រុះចំនួន ២៤ដុំ ស្មើនឹង ២៤គីឡូក្រាម ក្នុងនោះមាន ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន១ កញ្ចប់, ម្សៅម៉ត់ពណ៍ស សង្ស័យជាថ្នាំញៀន ២កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ ខៀវ ១កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌មាស(រូបប៉ាវ៉ាន់ណូ) ចំនួន ៦២កញ្ចប់, ទូរសព្ទដៃ ៣គ្រឿង, ម៉ូតូ ៤គ្រឿង។

បើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី នៅចំណុចបន្ទប់លេខ៣៥១ សណ្ឋាគារណារីស្វីត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


