ជីវិតកម្សាន្ដ
លោក ជា វិបុល អំពាវនាវដល់យុវជនខ្មែរ រួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀន ដើម្បីខ្លួនឯង និងសង្គមជាតិ
ពិធីករដ៏ល្បីលោក ជា វិបុល បានចេញមកចែករំលែកនូវសារៈសំខាន់ជូនសាធារណខ្មែរ ជុំវិញផលវិបាក និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រឿងញៀន និងអំពាវនាវឱ្យយុវជនខ្មែរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនមិនត្រឹមតែបំផ្លាញខ្លួនផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សង្គមជាតិថែមទៀត។
សារនេះ ធ្វើឡើងស្របពេលកម្ពុជាបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

លោក ជា វិបុល បានឱ្យដឹងថា ក្នុងនាមលោកជាកោសិកាសង្គមជាតិមួយរូបលោកសូមផ្តាំផ្ញើ និងស្នើដល់បងប្អូនយុវវ័យទាំងអស់ត្រូវចៀស ឱ្យ្ងឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់សុខភាព ការសិក្សានិងជីវិតស្រស់ថ្លាររបស់យើងទាំងអស់គ្នា ជាពិសេសវាបំផ្លាញអនាគត់បងប្អូនទាំងអស់គ្នាផងដែរ។
ពិធីករលោក ជា វិបុល បាននិយាយបន្តថា ដើម្បីឱ្យមានសុខភាពល្អ អនាគតល្អសូមប្អូនៗទាំងអស់គ្នានិយាយថាទេចំពោះគ្រឿងញៀ និងក៏ត្រូវចៀសឱ្យឆ្ងាយចំពោះគ្រឿងញៀន។ លោកបន្ថែមដែរថា គ្រឿងញៀនមិនត្រឹមតែបំផ្លាញខ្លួនឯងនិងក្រុមគ្រួសារទេ គឺបំផ្លាញសង្គមជាតិ បំផ្លាញអាយុជីវិត និងប្រទេសជាតិផងដែរ។ ដូច្នេះមានការចូលរួមពីសំណាក់បងប្អូនដើម្បីផ្សព្វផ្សាយពីឥទ្ធិពលដ៏អាក្រក់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនឱ្យបានទាំងអស់គ្នា។
គួររម្លឹកដែរថាកន្លងមកសមាគមសិល្បករខ្មែរបានចាត់ទុកថាសិល្បករសិល្បការិនីទាំងអស់ជាគំរូដ៏សំខាន់សម្រាប់អ្នកគាំទ្រ សាធារណជនជាពិសេស គឺយុវវ័យបក្នុងបរិបទបច្ចុប្បន្នដែលអាចនាំសារអប់រំនិងការយល់ដឹងអំពីផលប៉ះពាលនៃឥទ្ធិពលគ្រឿងញៀន៕ ដោយ : ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


