សន្តិសុខសង្គម
ជនសង្ស័យ៨នាក់ ត្រូវឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀននៅស្រុកគិរីសាគរ
កោះកុង ៖ ជនសង្ស័យចំនួន៨នាក់ នៅស្រុកគិរីសាគរ បន្ទាប់ពីរកឃើញថាធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦ថា ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីសាគរ ស្នាក់ការសន្តិសុខតារាសាគរ ចុះបង្ក្រាបបទល្មើសជាក់ស្តែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បង្ហាញទៀតថា ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦កាលពីម៉ោង៩និង៣០នាទី គឺទី១/- ឈ្មោះ ម៉ុយ សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ២/- ឈ្មោះ ហុង ប៊ុនសាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៣/- ឈ្មោះ ឈាន តុងឃើញ ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៤/- ឈ្មោះ ចាន់ ម៉ារ៉ាភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៥/- ឈ្មោះ ម៉ន តៃវ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយ ឃុំកោះស្តេចស្រុកគិរីសាគរ ទី ៦/- ឈ្មោះ ផន នុន់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាមកាយឃុំកោះស្តេច ស្រុកគិរីសាគរ ទី ៧/- ឈ្មោះ ឡោម ឡា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាម់កាយ ឃុំកោះស្តេច ស្រុកគិរីសាគរ និងទី ៨/- ឈ្មោះ លីម ភារិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិពាម់កាយ ឃុំកោះស្តេច ស្រុកគិរីសាគរ។
ដោយឡែកវត្ថុតាងរឹបអូសបាន–ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២០កញ្ចប់ (ធំ០៦ តូច១៤) ស្មើនឹង ៤២.០៩ក្រាម(ថ្លឹងទាំងសំបក)។ ម៉ូតូចំនួន ០១គ្រឿង ទូរសព្ទដៃ ចំនួន ០៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


