យោធាអ៊ីស្រាអែលបានប្រកាសពីចេតនារបស់ខ្លួនក្នុងការវាយប្រហារលើឧស្សាហកម្មការពារជាតិអ៊ីរ៉ង់គ្រប់ផ្នែកទាំងអស់ ដែលជាផ្នែកមួយនៃការវាយលុករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កំពុងឈានចូលដល់ខែទីពីររបស់ពួកគេ។
ទាហានអាមេរិកចំនួន១២នាក់បានរងរបួស ក្នុងនោះពីរនាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់យោធាអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់មន្ត្រីអាមេរិកម្នាក់។ ការចេញផ្សាយព័ត៌មានទាន់ហេតុការណ៍របស់រ៉យទ័រ មិនបានលម្អិតអំពីកកម្រិតនៃការខូចខាតលើមូលដ្ឋានទ័ពអាកាសដែលរងការវាយប្រហារនោះទេ និង ថាតើការវាយប្រហារនោះរងគ្រោះដោយសារតែការបាញ់ផ្លោងមីស៊ីល ឬក៏យន្តហោះគ្មានមនុស្សបើក (ដ្រូន) នោះដែរ។ ប៉ុន្តែតាមការចេញផ្សាយដោយ The Wall Street Journal មន្ត្រីបាននិយាយថា ការវាយប្រហារនេះក៏ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក (ដ្រូន)។ ការវាយប្រហារនេះកើតឡើងក្នុងពេលមានការកើនឡើងជម្លោះនៅក្នុងតំបន់កាន់តែរីករាលដាលខ្លាំង ដោយបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (US Central...
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់ លោក Abbas Araqchi បានពិភាក្សាគ្នាតាមទ័ពស័ព្ទនៅថ្ងៃសុក្រអំពីលទ្ធភាពនៃការដោះស្រាយការទូតក្នុងសង្គ្រាមអ៊ីរ៉ង់ ខណៈមានក្តីរំពឹងជាច្រើនថា មន្ត្រីអ៊ីរ៉ង់និងអាមេរិកទំនងចូលតុចរចាក្នុងពេលឆាប់ៗ ស្របពេលលោកត្រាំលើកពេលឱសានវាទម្តងហើយម្តងទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី បានរៀបរាប់ថា៖«រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាលម្អិតអំពីវិបត្តិយោធា-នយោបាយដ៏លំបាកស្មុគស្មាញបំផុតនៅមជ្ឈិមបូព៌ា» ដែលភាគីរុស្ស៊ី បានហៅសង្គ្រាមផ្ទុះឡើងនោះជាលទ្ធផលនៃការឈ្លានពានរបស់អាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នោះបន្តថា៖«មានការផ្លាស់ប្តូរទស្សនៈលើទស្សនវិស័យនៃការផ្លាស់ប្តូរជម្លោះទៅជាបណ្តាញសម្រាប់ការដោះស្រាយនយោបាយ-ការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់នៅក្នុងតំបន់»។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា លោក Lavrov បានគូសបញ្ជាក់ពីព័ត៌មានលម្អិតនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ថ្មីៗបំផុតរបស់រុស្ស៊ីទៅកាន់អ៊ីរ៉ង់។ រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច...
យោធាអ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានវាយប្រហាររោងចក្រកែច្នៃអ៊ុយរ៉ាញ៉ូមមួយកន្លែងដ៏សំខាន់នៅក្នុងទីក្រុងយ៉ាសដ៍កណ្តាលប្រទេសអ៊ីរ៉ង់ ដែលជាចលនាវាយប្រហារដ៏ខ្លាំងក្លា
លោក អាន់វ៉ា សរសេរថា៖«ខ្ញុំក៏កត់សម្គាល់អំពីការត្រៀមខ្លួនរួចរាល់របស់អ៊ីរ៉ង់ដើម្បីចរចា ដោយបញ្ជាក់ថា សង្គ្រាមនឹងបញ្ចប់យ៉ាងពិតប្រាកដ»...
ស្របពេលស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងក្តៅគគុកដោយគ្មានឃើញសញ្ញាថមថយនោះ ពេលនេះប្រមុខអង្គការសហប្រជាជាតិ Antonio Guterres បានផ្តាំទៅសហរដ្ឋអាមេរិក...
លោកស្រី Yvette Cooper បានមានប្រសាសន៍កាលពីថ្ងៃទី២៤មីនាថា លោកស្រីមានការព្រួយបារម្ភយ៉ាង...