ផែនការរបស់ប្រធានាធិបតី ត្រាំ មិនច្បាស់លាស់សូម្បីតែចំពោះទីប្រឹក្សារបស់លោកផ្ទាល់ ដោយប្រភពមួយអះអាងថា «គ្មាននរណាម្នាក់ដឹងនៅទីបញ្ចប់ថាលោក [ត្រាំ] ពិតជាកំពុងគិតអ្វីនោះទេ»...
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) លើកឡើងកាលពីថ្ងៃទី៣១ ខែមីនា ថា អ៊ីស្រាអែលនឹងបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ដើម្បីកម្ទេចរបបភេរវកម្មរបស់អ៊ីរ៉ង់ឱ្យទល់តែបាន។
ឥណ្ឌូណេស៊ី បានជំរុញឲ្យភាគីជម្លោះនៅមជ្ឈិមបូព៌ា «គោរពច្បាប់មនុស្សធម៌អន្តរជាតិ» បន្ទាប់ពី...
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) លើកឡើងកាលពីថ្ងៃចន្ទថា សង្គ្រាមនៅអ៊ីរ៉ង់សម្រេចគោលដៅបានជាងពាក់កណ្តាលហើយ ដោយខ្លួនមិនកំណត់ពេលវេលាច្បាស់ថាពេលណាវានឹងបញ្ចប់នោះទេ។
អ៊ីស្រាអែលពង្រឹងប្រតិបត្តិការនៅភាគខាងត្បូងលីបង់ ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីល...
យោធាអ៊ីស្រាអែលបានប្រកាសពីចេតនារបស់ខ្លួនក្នុងការវាយប្រហារលើឧស្សាហកម្មការពារជាតិអ៊ីរ៉ង់គ្រប់ផ្នែកទាំងអស់ ដែលជាផ្នែកមួយនៃការវាយលុករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កំពុងឈានចូលដល់ខែទីពីររបស់ពួកគេ។
ទាហានអាមេរិកចំនួន១២នាក់បានរងរបួស ក្នុងនោះពីរនាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់យោធាអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់មន្ត្រីអាមេរិកម្នាក់។ ការចេញផ្សាយព័ត៌មានទាន់ហេតុការណ៍របស់រ៉យទ័រ មិនបានលម្អិតអំពីកកម្រិតនៃការខូចខាតលើមូលដ្ឋានទ័ពអាកាសដែលរងការវាយប្រហារនោះទេ និង ថាតើការវាយប្រហារនោះរងគ្រោះដោយសារតែការបាញ់ផ្លោងមីស៊ីល ឬក៏យន្តហោះគ្មានមនុស្សបើក (ដ្រូន) នោះដែរ។ ប៉ុន្តែតាមការចេញផ្សាយដោយ The Wall Street Journal មន្ត្រីបាននិយាយថា ការវាយប្រហារនេះក៏ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក (ដ្រូន)។ ការវាយប្រហារនេះកើតឡើងក្នុងពេលមានការកើនឡើងជម្លោះនៅក្នុងតំបន់កាន់តែរីករាលដាលខ្លាំង ដោយបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (US Central...