កីឡាករជើងចាស់ប្រចាំវិស័យប្រណាំងរថយន្ត OFF ROAD លោក ព្រំ រស្មី សង្ឃឹមថានឹងទទួលបានជ័យជម្នះ ឬចំណាត់ថ្នាក់ TOP 3 ក្នុងការប្រកួតកម្រិតអន្តរជាតិនៅឯប្រទេសឡាវ ថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រុមឡានទី២ ដែលបើកបរដោយជើងខ្លាំង OFF ROAD ពូស្មី នឹងយករថយន្តសំណព្វចិត្តដែលផលិតតាំងពីឆ្នាំ១៩៨៩ និងធ្លាប់ទទួលបានជោគជ័យជាច្រើនទីលានដើម្បីទៅប្រកួតនៅឯប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥។