កីឡា
កីឡាករជើងចាស់ ព្រំ រស្មី សង្ឃឹមទទួលបានជោគជ័យខ្ពស់ក្នុងការប្រកួតប្រណាំងរថយន្តនៅឡាវ
កីឡាករជើងចាស់ប្រចាំវិស័យប្រណាំងរថយន្ត OFF ROAD លោក ព្រំ រស្មី សង្ឃឹមថានឹងទទួលបានជ័យជម្នះ ឬចំណាត់ថ្នាក់ TOP 3 ក្នុងការប្រកួតកម្រិតអន្តរជាតិនៅឯប្រទេសឡាវ ថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ព្រំ រស្មី (ឆ្វេង)
កីឡាករ ព្រំ រស្មី បានឲ្យដឹងថា ការប្រកួតនៅឯប្រទេសឡាវនេះគឺលោកសង្ឃឹមខ្ពស់ថានឹងទទួលបានជ័យជម្នះ ឬស្ថិតក្នុងលំដាប់ TOP 3។ ព្រោះលើប្រភេទវិញ្ញាសា HARDCOR នេះបេក្ខភាពចូលរួមលោកសុទ្ធតែស្គាល់ និងដឹងពីសមត្ថភាពប្រកួត និងធ្លាប់ប្រកួតប្រជែងជាមួយគ្នាជាច្រើនដងច្រើនលើករួចហើយ។ តាមរយៈបទពិសោធ និងការរៀបចំរថយន្តរបស់លោកនៅពេលនេះគឺកាន់តែមានភាពជឿជាក់ក្នុងការប្រកួតនេះ។

ឡានដែលត្រូវទៅប្រណាំង
តំណាងក្រុម Cambodia OFF Road Team by Siamprototype រូបនេះបន្ថែមទៀតថា ការប្រកួតមួយនេះគឺពិតជាមានសារសំខាន់ចំពោះក្រុមទាំងអស់ ព្រោះជាការពង្រីកវិសាលភាពក្រុមប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (OFF ROAD) របស់កម្ពុជាមួយកម្រិតទៀតដល់ប្រទេសឡាវដែលពីមុនមកមិនដែលបានចូលរួមឡើយ។ លោកក៏សូមអរគុណដល់សហព័ន្ធកីឡាយានយន្តខាងប្រទេសឡាវផងដែរដែលបានអញ្ជើញកម្ពុជាចូលរួមការប្រកួតកម្រិតអន្តរជាតិមួយនេះ។

លោក ព្រំ រស្មី (ឆ្វេង) និងជំនួយការបើកបរ
បញ្ជាក់ដែរថា ក្រុមរថយន្ត OFF ROAD ទាំង៣ ក្រុម Cambodia OFF Road Team by Siamprototype ដែលបើកបរដោយលោក ពូស្មី, ក្រុម VKH Racing Team បើកបរដោយលោក វង្ស គឹមហួត, ក្រុម Phnom Tbaeng Resort បើកបរដោយលោក គីម សំអឿន ។ ក្រុមប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គរបស់កម្ពុជាទាំង៣នេះនឹងចូលរួមការប្រកួតនៅប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ២០២៥៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


