ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព
រតិកម្មទៅនឹងការបន្តចោទប្រកាន់យ៉ាងគឃ្លើន ថា ចិនកំពុងពង្រីកវត្តមានយោធារបស់ខ្លួនក្នុងមូលដ្ឋានទ័ពសមុទ្ររាម កម្ពុជាបានចេញមុខបដិសេធ
អ្នកនាំពាក្យក្រសួងការពារជាតិ ថា សមយុទ្ធនាគមាសឆ្នាំ២០២៥ នេះ ធំជាងមុន បំពាក់សព្វាវុធទំនើបជាងមុន ប្រើប្រាស់AI តែមិនដើម្បីគំរាមប្រទេសណាឡើយ
អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ
ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ សភាពការណ៍បែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិចាត់ទុកថា គឺបង្ហាញពីបរាជ័យដ៏អាម៉ាស់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ឱ្យដឹងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា...
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងតាមរយៈឆាណែលតេឡេក្រាមថា បញ្ហាភ្លៀងធ្លាក់ខ្លាំងកំពុងបង្កជាការលំបាកដល់ប្រតិបត្តការរុករកឧទ្ធម្ភាគចក្រដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ លោក ឈុំ សុជាត បញ្ជាក់ដូច្នេះ៖«បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»។ តាមលោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់ជួរភ្នំក្រវាញ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ គិតត្រឹមថ្ងៃទី១៨ ខែកក្កដានេះ...
អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ក្រុមទុច្ចរិតខ្លះកុំយកករណីឧទ្ធម្ភាគចក្រដែលបាត់ថ្មីៗនេះ ទៅប្រឌិតព័ត៌មានខុសពីការពិត....