សម្ដេចថាលុយមិនស្មើនឹងផ្លូវចិត្តរបស់ប្រជាពលរដ្ឋនោះទេ ការបង្កើតសួនសាធារណៈត្រូវតែមានគ្រប់ខេត្តរាជធានីទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងរៀបចំដែនដី ក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធឱ្យគិតគូរពីលំហូរចរន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញកុំដោះស្រាយតែមួយកន្លែង បន្សល់ការកកស្ទះមួយកន្លែងទៀត ដោយត្រូវគិតគូរការរៀបចំផ្លូវទូទាំងរាជធានីភ្នំពេញតែម្ដង។
នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំសួនសាធារណៈទំហំ៧០ហិកតា នៅភូមិសាស្ត្រទំនប់កប់ស្រូវ
ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតឡាវបានបង្ហាញអារម្មណ៍កក់ក្ដៅចំពោះវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានធ្វើដំណើរទៅចូលរួមដោយផ្ទាល់ គោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវលោក ខាំតៃ ស៊ីផាន់ដន នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវកាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីការពារធ្វើការពិនិត្យពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងការដៅរក្សាទុកកោះមួយចំនួនសម្រាប់យោធាក្នុងកិច្ចការពារប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវមោទនភាពនៃការអភិវឌ្ឍន៍មូលដ្ឋានសមុទ្ររាម។ សម្ដេចក៏បានប្រៀបធៀបទៅប៉ុន្មានឆ្មាំមុនពេលធ្វើទំនើបកម្ម ដែលពេលនោះមានការហោះចូលស៊ើបការណ៍លើដែនអាកាសខ្មែរតែរ៉ាដាកម្ពុជាចាប់ពុំបានផងដែលជារឿងព្រួយបារម្ភមួយ។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកទ្វារស្វាគមន៍រាល់នាវាមិត្តទាំងអស់ដែលមកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ចាប់ពីថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។