ដោយមើលឃើញពីកម្លាំងសាមគ្គីរបស់ខ្មែរ ជាមួយនឹងសន្ទុះភ្លៀងទេសចរទៅលេងប្រាសាទតាមាន់ធំរបស់ខ្មែរយ៉ាងភ្លូកទឹកភ្លូកដីនោះ ធ្វើឲ្យមេភូមិភាគ២ថៃនៅមិនសុខ...
មេភូមិភាគថៃប្រហែលជាកំពុងខឹងខ្លាំងនិងមិនសប្បាយចិត្តជាមួយរដ្ឋាភិបាលខ្លួនឡើយ ដោយប្រកាសថា ខ្លួននឹងធ្វើតាមចិត្តដោយមិនបាច់ចាំបញ្ជាពីថ្នាក់លើនោះ...
មេភូមិភាគ២ថៃ Boonsin Padkhang នៅតែចិញ្ចឹមចិត្តគឃ្លើនចង់សង់របងព័ទ្ធប្រាសាទតាមាន់ធំរបស់ខ្មែរ ដោយសំអាងលើផែនទីគូសជាឯកតោភាគី ទាំងមិនចេះខ្មាស់អៀន។ កាលពីថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ បុរសម្នាក់នេះបញ្ជាក់ថា ខ្លួននឹងសង់របងព័ទ្ធប្រាសាទតាមាន់ធំ បើសិនជារដ្ឋាភិបាលបញ្ជា។ មេទ័ពរូបនេះអះអាងថា ថៃផ្អែកលើផែនទីខ្នាត ១:៥០ ០០០ ជាឯកសារយោង។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហាញបំណងសង់របងនេះគឺជាការឈ្លានពានចង់លេបយកទឹកដីរបស់កម្ពុជា ដែលកម្ពុជា ប្រកាន់ខ្ជាប់នូវផែនទីខ្នាត១:២០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ និងមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ជុំវិញរឿងនេះដែរ ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមមួយដែលថៃជាអ្នករុញច្រាន។ សម្ដេចលើកឡើងថានៅប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំដែលសម្ដេចព្រមានថានឹងមានបញ្ហាកើតឡើងប្រសិនជាថៃហ៊ានធ្វើមែន។ ថ្លែងក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ កាលពីព្រឹកថ្ងៃទី១៤ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះចង់ធ្វើរបងព័ទ្ធតាមាន់ធំ!...
កាលពីសប្តាហ៍មុន អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree បាននិយាយថា ការសម្រេចចិត្តថាតើត្រូវសាងសង់របងព័ទ្ធ...
ក្រោយហេតុការណ៍ជនកំសាកថៃលួចវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥ ពេលនេះមេភូមិភាគ២ថៃ...
កាលពីថ្ងៃពុធទី៩ខែកក្កដាឆ្នាំ២០២៥ មេភូមិភាគ២ថៃ Boonsin Padklang បានបង្ហាញពីបំណងឲ្យចង់កម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី...
លោកត្រូវបានប្រជាជនថៃចាត់ទុកជាតួអង្គសំខាន់ក្នុងការគ្រប់គ្រងស្ថានការណ៍តានតឹងនៅតាមព្រំដែន ជា...