បច្ចេកវិទ្យា
ស្មាតហ្វូនជំនាន់ថ្មីតម្លៃឡូយ Galaxy A72 និង Galaxy A52 ទំនើបអស្ចារ្យបានចេញលក់ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា និងប្រូម៉ូសិនថែមជូនពិសេសផងដែរ…!
ក្រោយពីកម្មវិធី Unpacked ដ៏អស្ចារ្យនៃការបង្ហាញវត្តមាននៃស្មាតហ្វូនសែស្រឡាយត្រកូល A ស៊េរី Galaxy A72 និង Galaxy A52 កាលពីថ្ងៃទី 17 ខែមីនា ឆ្នាំ 2021 តាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង (www.samsung.com) រួចមក ឥឡូវនេះតារាស៊េរី A Galaxy A72 និង Galaxy A52 ទាំង 2 ដួងនេះបានឈរបង្អួតខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ…!
អ្វីដែលកាន់តែពិសេសនោះគឺអតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូន Power Bank ហ្ស៊ីនដ៏កាលីបពីក្រុមហ៊ុន សាមសុង ដោយគ្រាន់តែធ្វើការទិញតាមរយៈការ Live ផ្ទាល់ចាប់ពីថ្ងៃទី 18 ខែមីនា រហូតដល់អស់ពីស្តុក តាមបណ្តា ហ្វេសប៊ុកផេកផ្លូវការរបស់ ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង!

សូមបញ្ជាក់ផងដែរថា Samsung Galaxy A72 និង Galaxy A52 ដែលទើបចេញ និងដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងនាពេលនេះគឺពិតជាអស្ចារ្យណាស់ ហើយអាចនិយាយបានថាជាស្មាតហ្វូនស៊េរី A ឆ្នាំ 2021 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាថ្នាចង់បានពីក្រុមហ៊ុន សាមសុង ផងដែរព្រោះត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើប …មានតម្លៃសមរម្យ និងមានលក្ខណៈពិសេសជាច្រើនដូចជា៖
* Samsung Galaxy A72
– អេក្រង់៖ 6.7” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
– មេម៉ូរី៖ 8 GB RAM / 256 GB ROM (បន្ថែមក្រៅបាន 1TB)
– ល្បឿនដំណើរការ៖ Snapdragon 720G
– កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 8 MP (Tele) / 5 MP (Macro)
– កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
– ថាមពលថ្ម៖ 5000 mAh (សាកថ្មល្បឿនលឿន 25W)
– អាវក្រោះការពារទឹក៖ IP67
– សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់
– ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
– តម្លៃ៖ $ 469



* Samsung Galaxy A52
– អេក្រង់៖ 6.5” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
– មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB)
– ល្បឿនដំណើរការ៖ Snapdragon 720G
– កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro)
– កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
– ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W)
– អាវក្រោះការពារទឹក៖ IP67
– សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់
– ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
– តម្លៃ៖ $ 369


សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



