ចរាចរណ៍
រថយន្ដបុកម៉ូតូរុញចូលផ្ទះពលរដ្ឋស្លាប់២នាក់ របួស២នាក់
កាលពីរសៀលថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០១ នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ស្រីម្នាក់ប្រុសម្នាក់ និងរបួសធ្ងន់២នាក់ប្រុស និងបណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿង រថយន្ត១គ្រឿង និងរបងផ្ទះមួយចំនួន ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាកអ៊ីស្តានា(ISTANA) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AW-1884 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បានបើកបរក្នុងទិសដៅ ពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ)លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ មានអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ2019ពាក់ស្លាកលេខកណ្តាល1AG-8092 បើកបរក្នុងទិសដៅពីត្បូងទៅជើង អ្នកបើកបរម៉ូតូឈ្មោះ គីមសុង អ៊ីហុង ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសធ្ងន់)។ រួមដំណើរដោយឈ្មោះ វឿន ជីវ័ន្ត ភេទប្រុសអាយុ៣ឆ្នាំ(ស្លាប់) មានទីលំនៅភូមិឃុំជាមួយគ្នា។ ពេលនោះអ្នកបើកម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើង (ជ្រែធំ-តាខ្មៅ) បានបើករេចង្កូតមកបុកជាមួយនឹងរថយន្តពេញមួយទំហឹងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ប្រុស និងរងរបួសមនុស្សម្នាក់ធ្ងន់ប្រុសហើយរថយន្តបានរុញម៉ូតូខ្ទាតថយក្រោយហើយជ្រុលចង្កូតទៅបុកម្ចាស់ផ្ទះចំនួន២នាក់ប្តីប្រពន្ធដែលកំពុងអង្គុយក្នុងផ្ទះបណ្ដាលឲ្យប្រពន្ធឈ្មោះ ហោ សែ ភេទស្រីអាយុ៦១ឆ្នាំ(ស្លាប់)និងប្តីឈ្មោះ ជីវ ឡេង ភេទប្រុស អាយុ៦៣ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងពីរមានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងនៅកើតហេតុ និងយកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ ចំណែកអ្នករងរបួសត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យរៀងៗខ្លួន ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើរបរម៉ូតូខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ដោយសាររថយន្តបើកបរក្នុងល្បើនលឿន ៕
អត្ថបទ ៖ មករា







-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ