ចរាចរណ៍
រថយន្តដឹកកម្មករមួយគ្រឿងបើករអិលធ្លាក់ផ្លូវ នៅស្រុកសាមគ្គីមានជ័យ របួសកម្មករ ៤៦នាក់
រថយន្តដឹកកម្មករមួយគ្រឿង ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បានរអិលធ្លាក់ផ្លូវ រងរបួសកម្មការនីចំនួន៤៦នាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើត ឡើងនៅប្រមាណម៉ោង៦ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក HYU NDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5860 អ្នកបើកបរឈ្មោះ ឈឿន ឆុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្ងោកពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ( រត់គេចខ្លួនពីកន្លែងកើតហេតុ) ដោយបានបើក បរក្នុងទិសដៅពីលិច ទៅកើតលុះមកដល់ចំណុចខាងលើ បានរេចង្កូតធ្លាក់ផ្លូវទៅខាងឆ្វេង បណ្តាលឲ្យកម្មការនីរោងចក្ររងរបួសចំនួន៤៦នាក់ ក្នុងនោះ១នាក់របួសធ្ងន់។



សមត្ថកិច្ចបានឲ្យដឹងទៀតថា មធ្យោបាយបង្កត្រូវបានយកមករក្សាទុក្ខនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។ ចំណែកកម្មការិនីម្នាក់ ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពដើម្បីសង្គ្រោះបន្ទាន់៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ មួយសប្តាហ៍ ពលរដ្ឋ៨២៧នាក់ ល្មើសបម្រាមគោចរម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



