ចរាចរណ៍
គេចម៉ូតូកំពុងដេញចោរឆក់ជ្រុលបុករថយន្តរុញផ្ទប់ផ្ទះពលរដ្ឋ
រថយន្តកុងតឺន័រមួយគ្រឿងបើកគេចពីម៉ូតូមួយគ្រឿងដែលកំពុងប្រដេញម៉ូតូជនសង្ស័យឆក់ការបូប ហើយបានជ្រុលឡើងខឿនផ្លូវទៅបុករថយន្តមួយគ្រឿងទៀតដែលចតនៅចញ្ចើមផ្លូវ និងរុញផ្ទប់កៀបជាប់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រសណ្ដោងរ៉ឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-1219 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានគេចពីម៉ូតូមួយគ្រឿងនៅខាងមុខទាញចង្កូតមកខាងស្តាំដៃ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តម៉ាក ATon ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2R-6516 ដែលចតនៅចញ្ចើមផ្លូវទៅផ្ទប់កៀបជាប់ទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អដែរ ក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

បើតាមប្រភពព័ត៌មានមួយចំនួនទៀតបានបង្ហើបថា មុនពេលកើតហេតុមានជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ការបូបស្ពាយពីជនជាតិបរទេសម្នាក់បានសម្រេច ហើយព្យាយាមគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតមកខាងមុខរថយន្តកុងតឺន័រធ្វើឲ្យតៃកុងរថយន្តទាញចង្កូតគេចទើបជ្រុលបុករថយន្តរុញផ្ទប់ផ្ទះប្រជាពលរដ្ឋបែបនេះ ចំណែកភាគីខាងម៉ូតូបានបន្តទៅមុខបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការវាស់វែង និងនាំតៃកុងរថយន្តបង្ក ព្រមទាំងម្ចាស់ផ្ទះរងគ្រោះទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមនីតិវិធី៕
អត្ថបទ ៖ សុខា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


