Connect with us

ចរាចរណ៍

ម៉ូតូបុកគ្នា ក្នុងល្បឿនលឿនរៀងខ្លួន ស្លាប់ទាំងពីរនៅកណ្តាលទ្រូងផ្លូវ

បានផុស

នៅ

ភាគីម៉ូតូទាំងសងខាង បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលភាគីទាំងពីរ បានបើកម៉ូតូក្នុងល្បឿនលឿន ហើយមិនបានប្រកាន់ស្តាំដូចគ្នា គឺ​បុក​ចំ​កណ្តាល​ខ្សែបន្ទាត់​ទ្រូងផ្លូវ​តែម្តង​។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង៩យប់ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវ​លេខ ៥៩ ចន្លោះ​គីឡូ ៩៦-៩៧ ស្ថិត​ភូមិ​អូរ​ចម្លង ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង រវាង​ម៉ូតូ និងម៉ូតូក្នុងទិសដៅច្រាស់ទិស​គ្នា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​របាយ​ការ​របស់​សមត្ថកិច្ច​បា​ន​បញ្ជាក់​ថា ​ភាគី​ម្ខាង​ឈ្មោះ អ៊ឹម អេ​ដែន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន បាន​បើកបរ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​ម ( HONDA ) ពណ៌​ខ្មៅ ស៊ែ​រី​ឆ្នាំ​២០២១ គ្មាន​ស្លាក​លេខ ដោយបាន​ប្រើប្រាស់​ល្បឿន​លឿន ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ភាគី​ម្ខាង​ទៀត ឈ្មោះ លាម ចំរើន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានបើកបរម៉ូតូ​ម៉ាក អាយ​ខុន ពណ៌​ក្រហម ស្លាក​លេខ បាត់ដំបង​1L-8298 បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ដូចគ្នា​។​

​ក្រោយ​ពិនិត្យ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការបើកបរ​ក្នុង​ល្បឿន​លឿន​ហើយ ភាគី​ទាំងសងខាង មិនបាន​ប្រកាន់​ស្តាំ​រៀងៗ​ខ្លួន ទើប​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ ព្រោះ​ស្លាកស្នាម​នៃ​ការប៉ះទង្គិច​គ្នា ស្ថិតនៅ​ចំ​កណ្តាល​ទ្រូងផ្លូវ បច្ចុប្បន្ន​សព ត្រូវបាន​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​រៀងៗ​ខ្លួន​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗ​​ពី ១៦-១៧ មូលដ្ឋាន ​ផ្តោត​សង្វាក់កម្ម​កែច្នៃ​ផល​កសិកម្ម

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្ត្រ ២០២៤-២០២៨ លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់​រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយ​និរទេស ១៥ ឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Han So Hee វិលមកវិញ ថ្វីបើនៅតែរងចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម