Connect with us

ចរាចរណ៍

រថយន្តCRVបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កង់ម្ខាង​

បានផុស

នៅ

បុរស​ម្នាក់​បើក​រថយន្ត​ម៉ាក​CRV​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​ដាច់​កង់​ម្ខាង​ខូចខាត​របាំង​ថ្មចំនួន​១​កង់​។

ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ស្ថាន​ទូត​ជប៉ុន តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​បាន​ឃើ​ញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​CRV ពណ៌​គ្រាប់អំពិល ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV 3785 ធ្វើដំណើ​រ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើ​ង​ក្នុង​ល្បឿន​លឿន ​ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ក៏បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែម្តង​បណ្តាលឱ្យ​រថយន្ត​ដាច់​កង់​ខាងមុខ​ផ្នែក​ខាងឆ្វេង​ចេញពី​រថយន្ត​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​រេ​ទៅខាង​ស្តាំ​ដៃ​វិញ​បន្ត​ឡើង​ឃឿន​ផ្លូវ​ផ្ទុះ​ពោង​សុ​វត្តិភាព​ទៅមុខ​លែងរួច​ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​ចំនួន​មួយ​កង់​សំណាង​មិនមាន​មនុស្ស​រងរបួស​។

ក្រោយ​កើ​ត​ហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ជើ​ង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ មក​ស្ទូចទៅ​រក្សាទុក​រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅ​ពេល​ក្រោយ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម