Connect with us

ចរាចរណ៍

ជិតដល់ថ្ងៃចូលរោងការដឹកគ្នាទៅលេងផ្ទះខាងស្រីត្រូវរថយន្ដបុកស្លាប់ម្នាក់

បានផុស

នៅ

នេះ​ជា​រឿងមួយ​នឹកស្មាន​មិន​ដល់​ ដោយមនុស្សប្រុសស្រីពីរនាក់គូរ​ជា​គូ​ដណ្តឹង​នឹង​គ្នា ​ជិត​ដល់​ថ្ងៃ​ចូលរោងការ​ទៅហើយ ​បាន​ឌុប​គ្នា​ទៅលេង​ផ្ទះ​ខាង​ស្រី ស្រាប់តែ​ត្រូវ​រថយន្តបុក​ស្លាប់​ខាងប្រុស​នៅកន្លែង ចំណែក​ខាង​ស្រីរងរបួស​ធ្ងន់ ។​

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើតឡើង​នៅវេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២២ ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​វត្ត​សិរី​មង្គល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ប្រាប់ឲ្យ​ដឹងថា ជនរងគ្រោះមានឈ្មោះ​ អំ សាមឿង ភេទប្រុស អាយុ​៣៥​ឆ្នាំ ជាបង្រៀននៅវិទ្យាល័យប៉ោយប៉ែតក្រុង ទីលំនៅ​ភូមិ​ឈ្នួ​រ​មានជ័យ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ។ ​ឈ្មោះ ឈួន សូ​នេ​ត​សត្យា ភេទស្រី អាយុ​២២​ឆ្នាំ ជាគ្រូ​បង្រៀន នៅសាលាបឋមសិក្សាប៉ោយប៉ែត រស់នៅ​ភូមិ​អូរអណ្តូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។​

មន្ត្រីនគរបាល​ចរាច​រណ៍​បានបន្តទៀតថា មុនពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​LEXUS RX300 ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2AQ-3250 បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​នៅពេល​យប់​ងងឹត លុះ​បើក​ដល់​ចំណុចកើតហេតុ ដល់​ផ្លូវ​កោង ក៏បុក​ម៉ូតូ​ជនរងគ្រោះ​ធុន​C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​1BG-1154 ភ្នំពេញ ជិៈ​គ្នា​២​នាក់ ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​ត្បូង​ទៅ​ជើង​ពេញ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​អ្នករួមដំណើរ​រងរបួស​ធ្ងន់ បាក់ឆ្អឹង​ត្រគៀក​ទាំងសងខាង​ ក្រោយពី​កើតហេតុ​ហើយ​នគរបាល​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពោ​២ ខេត្តបាត់ដំបង​ភ្លាមៗ​ផងដែរ ។​

តាម​ការអះអាង​របស់​ឪពុក ម្តាយ​បាន​និយាយថា​ កូនស្រី និង​កូនប្រសារពួកគេ​ទាំង​២​នាក់ ជា​គូ​ដណ្តឹង​នឹង​គ្នា​ជិត​ដល់​ថ្ងៃ​រៀបការ​ទៅហើយ​ និងនៅ​ថ្ងៃទី​១​ ខែកុម្ភៈ ឆ្នាំ២០២២​នេះ បាន​ដើរ​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវ​បាន​មួយចំនួន​ហើយ​។​ស្រាប់តែ​នៅមុន​ពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់ បាន​ចេញពីផ្ទះ​នៅ​ភូមិ​អូរអណ្តូង ទៅលេង​ផ្ទះ​ឪពុកម្តាយ​ខាង​ប្រុស នៅ​ភូមិ​ឈ្នួ​រ​មានជ័យ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​អ​អាណោចអាធ័ម ចំណែក​ខាង​ស្រី​វិញ​ប្រហែល​ពិការ​១​ជីវិត​ហើយ​។​

សព​ត្រូវ​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រថយន្ត​បង្ក​បញ្ជូនទៅ​ស្នងការ​ដាក់ទោស​ទៅតាម​ច្បាប់​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម