Connect with us

ចរាចរណ៍

បើករថយន្តពាក់ស្លាកលេខរដ្ឋបុកបង្គោលភ្លើងដាច់ជា២រងរបួសធ្ងន់ស្រាល៤នាក់

បានផុស

នៅ

រថយន្ត LAND CRUISER មួយគ្រឿងបើកបរក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្ដាលឱ្យបាក់ជាពីរកំណាត់ ចំណែករថយន្តវិលមួយជុំខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងធ្វើឱ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី២០ ខែមេសា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ជិតវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខរដ្ឋ19-2.0063 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឱ្យបង្គោលភ្លើងដាច់ជាពីរកំណាត់តែជាប់ខ្សែភ្លើងទើបមិនធ្លាក់ដល់ដី ។ ចំណែករថយន្តបង្កហេតុវិលមួយជុំធ្វើឱ្យអ្នកជិះរងរបួសធ្ងន់និងស្រាល៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលព្រៃស បានសហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម