ចរាចរណ៍
រថយន្ត ២ គ្រឿង បើកបុករបាំងថ្មចែកទ្រូងផ្លូវចំនួន ២ កន្លែងផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌទួលគោក
នៅខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ២ គ្រឿង បើកលឿន បុករបាំងថ្មចែកទ្រូងផ្លូវចំនួន ២ កន្លែងផ្សេងគ្នា បណ្ដាលឲ្យខូចខាតរថយន្ត និងរបាំងថ្មចែកទ្រូងផ្លូវយ៉ាងដំណំ សំណាងល្អមិនមាននរណាម្នាក់បាត់បង់អាយុជីវិត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទី១.កើតឡើងកាលពីវេលាម៉ោង ១០ និង ១០ នាទី យប់ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ២៨៩ កែងផ្លូវ ៥២៨ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបុរសម្នាក់បើករថយន្តម៉ាក CAMRY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-6422 ១ គ្រឿង ក្នុងល្បឿនលឿន ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរចំនួន ២ ផ្ទាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទី២.កើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ៣៥៥ កែងផ្លូវ ៥១៦ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់បើករថយន្ត ១ គ្រឿង ម៉ាក NISSAN FRONTIER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-4200 ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរចំនួន ១ ផ្ទាំង។ ចំណែករថយន្តរងការខូចខាតផ្នែកចំហៀងខាងឆ្វេង សំណាងល្អអ្នកបើកបររថយន្តមិនរងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ ម៉េង



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


