ចរាចរណ៍
រថយន្ត ២ គ្រឿង បុកគ្នាពេញទំហឹង ត្រង់ផ្លូវបំបែកជា ៤ ខូចខាតយ៉ាងធ្ងន់ធ្ងរ
រថយន្ត ២ គ្រឿង បើកបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាងនៅផ្លូវបំបែកជាបួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវ ៩២ កែងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក FORDRANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-8013 បើកតាមបណ្ដោយផ្លូវ ៩២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុនៅផ្លូវបំបែកជាបួន ស្រាប់តែឃើញរថយន្តម៉ាក DEFENDER ពណ៌ទឹកមាស បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងភូមិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ដោយមិនបានជាន់ហ្វ្រាំង ក៏ស្រាប់តែរថយន្តម៉ាក FORDRANGER បានបើកបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ រថយន្តម៉ាក FORDRANGER រងការខូចខាតផ្នែកខាងមុខ រីឯរថយន្តម៉ាក DEFENDER វិញ រងការខូចខាតទទឹងរថយន្តយ៉ាងធ្ងន់ធ្ងរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តម៉ាក DEFENDER បានចុះពីរថយន្ត ហើយហៅម៉ូតូកង់បីឡាំប៉ាតាឥណ្ឌាជិះគេចខ្លួនបាត់ ដោយទុករថយន្តនៅកន្លែងកើតហេតុ។ បន្ទាប់មកមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកើតហេតុក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខ បានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែង និងស្ទូចរថយន្តទាំង ២ គ្រឿង ខាងលើ យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ៕
អត្ថបទ ៖ សំណាង





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


