ចរាចរណ៍
ស្លាប់ចំនួន០៧នាក់ និងរបួសធ្ងន់០២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអង្គារ៍នេះ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៧លើក ក្នុងនោះស្លាប់ចំនួន០៧ នាក់ របួសចំនួន០២ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០២នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៦។
ចំណែករយៈពេល៨២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣០៣លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៣៩៣ នាក់ របួសចំនួន១០៥២ នាក់ របួសធ្ងន់ចំនួន៦១៩ នាក់ ហើយរយៈពេល៨២ ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៦៥០២៦គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះ ម៉ូតូចំនួន៤៧៥៩១ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៧៤៣៥ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៣៨៩២ គ្រឿង និងរថយន្តធំចំនួន៣៥៤៣គ្រឿង។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី២៣ ខែមីនា នេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៦២៥ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤៥៧ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៦៨ គ្រឿង។ ក្នុងចំណោមម៉ូតូល្មើសទាំង៤៥៧ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៤០៧ នាក់, បើកបរល្មើសសញ្ញាចំនួន៣១ គ្រឿង,បើកបរដោយអត់ស្លាកលេខចំនួន០៩ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១០ នាក់។
ចំណែករថយន្តទាំង១៦៨ គ្រឿងនោះ មានរថយន្តតូចចំនួន១០៨ គ្រឿង និងរថយន្តធំចំនួន៦០ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៨ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៩ នាក់, ល្មើសសញ្ញាចំនួន០២ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវាត់ចំនួន៩៥នាក់, លើសចំណុះចំនួន០៥ គ្រឿង, អត់ស្លាកលេខចំនួន១០ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន១៩នាក់៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១០ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)