Connect with us

ចរាចរណ៍

ជិះម៉ូតូបុករថយន្ដកំពុងឈប់សប់កង់​ ពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ​

បានផុស

នៅ

យុវជន​ម្នា​ក់ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​ទៅបុក​គូទ​រថយន្ត​យី​ឌុប​ធុន​ធំ​មួយគ្រឿង​ដែល​កំពុង​ចត​លើ​ចំណីផ្លូវ​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម ធ្វើឲ្យ​សាច់ញាតិ​និង​ម្ដាយ​យំ​ស្ដាយ​ស្រ​ណោះ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង១៩និង​០០​នាទី​យប់ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១០៤ ក្នុងភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

សព​ជនរងគ្រោះ​មានឈ្មោះ ខែម រ៉ា​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ សិស្ស មាន​ស្រុកកំណើត​ភូមិ​ក្បាល​សេះ ឃុំ​គោគ​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី​កន្លែង​កើ​ត​ហេតុ បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ គេ​បាន​ឃើញ​យុវជនរងគ្រោះ​ជិះ​ម៉ូតូ មួយម៉ាក HONDA CLIKE ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1AA-9158 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៤ ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ខាង​លើ បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​យី​ឌុប​មួយគ្រឿង ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-7802 ដែល​កំពុង​ឈប់​សប់​កង់​លើចិ​ញ្ចើ​ម​ផ្លូវពេញទំហឹង បណ្ដាល​ឲ្យ​បោក​ផ្ទប់​និង​គូទ​រថយន្ត បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​អាណោចអាធម៌ ។ ចំណែក​តៃកុង​រថយន្ដ​ពេល​ឃើញ​ដូច្នេះ​បាន​រត់គេចខ្លួន​បាត់​ស្រមោល ។​

ក្រោយពេល​កើ​ត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ហើយ​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ ចុះមក​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ដោះ​ស្រាយ​គ្នា​ពេល​ក្រោយ ។​

ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើកំណត់ហេតុ​រួចប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

​អត្ថបទ​ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម