ចរាចរណ៍
សង្ស័យស្រវឹងបើករថយន្តបុកតូបចាប់ហួយ ហោះផ្លោងជិត១០ម៉ែត្រ បណ្ដាលឲ្យក្មេងម្នាក់ស្លាប់ និងរងរបួស៣នាក់
ស្វាយរៀង ៖ បុរសម្នាក់ទំនងស្រវឹងស្រា បើករថយន្តល្បឿនលឿនដូចយន្តហោះ បុកចូលក្នុងតូបលក់ដូរ ហើយបណ្ដាលឲ្យមនុស្សស្រីប្រុសចំនួន៤នាក់ និងតូប ហោះផ្លោងប្រឡាយជិត១០ម៉ែត្រ និងឆ្លងថ្នល់លំ៥ម៉ែត្រធ្លាក់ចូលក្នុងស្រះទឹក ទើបទៅមុខលែងរួច បណ្តាលឲ្យក្មេងប្រុសម្នាក់ រងបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត និង៣នាក់ទៀត របួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង នៅតាមមាត់ប្រឡាយ។

ករណីរថយន្តបុករះចូលតូបលក់ដូរនេះ កើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៦ មិនា ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។
បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈ និងអង្គុយនៅក្នុងតូបលក់ដូរ សំយ៉ាយថ្នល់ (តូបលើចិញ្ចើមថ្នល់) ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ១បាំងកន្លះ បើកបរពីខាងកើត ទៅលិច យ៉ាងលឿនដូចហោះសង្ស័យស្រវឹងស្រា បានជាន់ហ្វ្រាំងយ៉ាងគំហ៊ុក អុសចម្ងាយប្រមាណ១០០ម៉ែត្រ រួចក៏រេចង្កូតមកខាងឆ្វេង ហើយក៏ជាន់ហ្គា័របន្ថែមល្បឿន បុករះចូលក្នុងតូបលក់ដូរ រុញទាំងតូប និងមនុស្សទាំង៤នាក់ នៅក្នុងតូបហោះផ្លោងប្រឡាយជាង១០ម៉ែត្រ និងឆ្លងកាត់ថ្នល់លំ៥ម៉ែត្រ ទៅធ្លាក់ក្នុងស្រះទឹក ទើបទៅមុខលែងរួច ចំណែកក្មេងប្រុសម្នាក់កំពុងនិយាយទូរសព្ទទៅរកម្តាយ បានប៉ើងធ្លាក់ចូលក្នុងទឹកស្រះរបួសធ្ងន់សន្លប់ក្នុងទឹក ហើយបានស្លាប់ពេលក្រុមគ្រួសារយកដល់មន្ទីរពេទ្យខេត្ត។

ចំណែកមនុស្ស៣នាក់ទៀត មិនទាន់ដឹងថា ជាម្ចាស់តូបលក់ដូរ និងអ្នកមកទិញ ឬយ៉ាងណានោះទេ? គឺប៉ើងតាមរថយន្តទៅធ្លាក់នៅតាមមាត់ស្រះសន្លប់ស្តូកស្តឹងផងដែរ។

បើតាមលោក ពិន អាន អធិការនៃអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ការពិត ជនរងគ្រោះទាំង៣នាក់នោះ គឺជាម្ចាស់រថយន្តបង្ក។ ចំណែកមនុស្សនៅក្នុងតូបលក់ដូរនោះ បានរត់ចេញអស់គ្រោះថ្នាក់តែក្មេងប្រុសម្នាក់។

ប្រភពព័ត៌មានឲ្យដឹងថា ម្ចាស់រថយន្តបង្ក មានទីលំនៅឃុំប្រសូត្រ ស្រុកស្វាយទាប គឺធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទិញគ្រឿងបន្លាស់រថយន្ត។ បន្ទាប់មកសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ៕
ដោយ ៖ ភក្ដី





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ



