ធ្វើដំណើរល្មើសបម្រាមគោចរបុកចូលផ្ទះប្រជាពលរដ្ឋរងរបួសពីរនាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៏

ធ្វើដំណើរល្មើសបម្រាមគោចរបុកចូលផ្ទះប្រជាពលរដ្ឋរងរបួសពីរនាក់

Published

on

បុរសពីរនាក់​រួមជាមួយគ្នា​ដោយរថយន្ដ​​កាមរីមួយគ្រឿង​បើកបរក្នុង​ល្បឿន​លឿនជ្រុល​ចង្កូត​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​រង​ការខូច​ខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង និង​រងរបួស​ធ្ងន់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ស្រាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១២​និង៣០នាទី​រំលង​អា​ធ្រា​ត្រ ​ឈានចូល​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២១ នៅចំណុច​ស្ពាន​លេខ​២ ផ្លូវជាតិ​លេខ​៦A ស្ថិតនៅ​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​​ពណ៌​ស្ករ​មួយគ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BC-0957​បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ជាមួយបុរស​ម្នាក់ទៀត ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ចូល​រាជធានីភ្នំពេញ ក្នុង​ល្បឿន​លឿន។ លុះ​មកដល់​ចំណុចកើតហេតុ​ ក៏រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង​បណ្តាល​ឲ្យ​របង​ផ្ទះ​រង​ការខូចខាត​យ៉ាងដំណំ​។ ​ចំណែក​រថយន្ត​ខ្ទាត​មក​កណ្តាលផ្លូវរង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង និង​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះមក​ដល់​កន្លែងកើតហេតុ និងបាន​ទំនាក់ទំនង​ទៅ​សមត្ថ​កិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។

​អត្ថបទ ​៖​ សុខា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ17 mins ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ60 mins ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ2 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ2 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

ព័ត៌មានអន្ដរជាតិ2 hours ago

អ្នក​ចាក់​វ៉ាក់សាំង​រួច​គួរ​ទទួលទាន​អាហារ​មួយ​មុខ​នេះ​ជា​ចាំបាច់ ដើម្បី​បន្ថែម​ការ​បង្កើន​ភាព​ស៊ាំ​ដល់​រាង​កាយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services