ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ អនុវត្តវិធានការរុះរើផ្ទះសង់លើដីសាធារណៈ ត្រៀមបើកផ្លូវថ្មីជូនពលរដ្ឋធ្វើដំណើរ
កាលពីព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ ០៦ បានចុះរៀបចំ និងរុះរើផ្ទះសម្បែងមួយខ្នង (ខ្ទម) ដែលសង់រំលោភលើដីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ០៦។


នាឱកាសនោះ ក្រុមការងាររដ្ឋបាលខណ្ឌ បានប្រើប្រាស់គ្រឿងចក្រឈូសឆាយដី ដើម្បីរៀបចំត្រៀមបើកផ្លូវសាធារណៈថ្មី ដែលនឹងជួយបន្ថែមភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបង្កើនសោភ័ណភាពនៅតំបន់នោះ។


លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ បានឲ្យដឹងថា ការរុះរើនេះជាផ្នែកមួយ នៃគម្រោងរៀបចំ និងស្ដារឡើងវិញនូវផ្លូវសាធារណៈ ដែលត្រូវបានប្រជាពលរដ្ឋយកប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់។


លោក គន់ សោភា បានបន្តថា ផ្លូវដែលត្រៀមបើកផ្លូវថ្មីនេះ តភ្ជាប់ពីផ្លូវបេតុង ១៧០១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ហើយកន្លងមក អាជ្ញាធរ ក៏ធ្លាប់បានជូនដំណឹងដល់ម្ចាស់ផ្ទះ (ខ្ទម) សាងសង់រំលោភដីសាធារណៈនេះជាច្រើនដងហើយដែរ។


ដោយឡែក អ្នកស្រី សោម យ៉ាន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រោលគោ ក៏បានអរគុណដល់អាជ្ញាធរដែលចុះរៀបចំ រុះរើ ផ្ទះសម្បែង (ខ្ទម) មួយ សង់ស្នាក់នៅលើផ្លូវសាធារណៈរបស់រដ្ឋ និងមិនអាចធ្វើដំណើរងាយស្រួលបាន។


អ្នកស្រី សោម យ៉ាន បានបន្តថា ឥឡូវនេះ ពេលអាជ្ញាធរចុះរៀបចំ ដើម្បីត្រៀមបើកផ្លូវថ្មីហើយ សិស្សានុសិស្ស ក៏អាចទៅសាលាបានងាយស្រួលជាងមុន។

អ្នកស្រីបានបន្តទៀតថា អាជ្ញាធរធ្វើត្រឹមត្រូវណាស់ ដីសាធារណៈ គឺជាសម្បត្តិរួម មិនគួរយកមកប្រើប្រាស់ផ្ទាល់ខ្លួននោះទេ។

ជាមួយនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបញ្ឈប់ជាបន្ទាន់នូវការយកដីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន បើមិនដូច្នោះទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តតាមវិធានការផ្លូវច្បាប់ជាក់ជាមិនខាន៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


