ព័ត៌មានអន្ដរជាតិ
លោកហ្សេលេនស្គី សង្ឃឹមថាកិច្ចប្រជុំជាមួយត្រាំសប្ដាហ៍នេះ នឹងជួយឲ្យសង្គ្រាមកាន់តែជិតបញ្ចប់
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោកសង្ឃឹមថាកិច្ចប្រជុំនាពេលខាងមុខរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួយជំរុញអ៊ុយក្រែនឲ្យកាន់តែខិតជិតក្នុងការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

នៅក្នុងសុន្ទរកថានៅពេលល្ងាចកាលពីថ្ងៃពុធទី១៥ខែតុលា ពីរថ្ងៃមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក «មានអំណាចដើម្បីគ្រប់គ្រងឥទ្ធិពលសកលលោក» ហើយថា របៀបវារៈនៃកិច្ចពិភាក្សាលើកនេះនឹងមាន«សារៈសំខាន់ណាស់»។
លោក ហ្សេលេនស្គី បានរៀបរាប់ថា «ភាគីអ៊ុយក្រែនបានធ្វើកិច្ចការផ្ទះរបស់ខ្លួនមុនកិច្ចប្រជុំ ទាំងផ្នែកយោធា និងផ្នែកសេដ្ឋកិច្ច»។
លោកបានបន្ថែមថា គណៈប្រតិភូអ៊ុយក្រែន មានដូចជានាយករដ្ឋមន្ត្រីលោកស្រី Yulia Svyrydenko និងប្រធានបុគ្គលិកលោក Andriy Yermak បានទៅដល់ទីក្រុងវ៉ាស៊ីនតោនរួចហើយ ដើម្បីរៀបចំសម្រាប់កិច្ចពិភាក្សា។ កិច្ចប្រជុំក៏ត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនការពារជាតិ និងថាមពលរបស់សហរដ្ឋអាមេរិកផងដែរ។
លោក ហ្សេលេនស្គី បានកត់សម្គាល់ថា អាទិភាពរបស់អ៊ុយក្រែនគឺការធានាប្រព័ន្ធសព្វាវុធទំនើបៗ ដើម្បីពង្រឹងសន្តិសុខរយៈពេលវែង។ លោកបានបញ្ជាក់ថា «ឧបករណ៍ដូចជា Patriots និង Tomahawk អាចជួយចាក់គ្រឹះយូរអង្វែងសម្រាប់សន្តិភាព» ដោយសំដៅទៅលើប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពស្ទាក់ចាប់ និងរារាំងការវាយប្រហាររបស់រុស្ស៊ី។
ប្រធានបទសំខាន់មួយដែលត្រូវបានរំពឹងទុកនៅក្នុងកិច្ចពិភាក្សានាថ្ងៃសុក្រសប្ដាហ៍នេះ គឺសំណើរបស់ទីក្រុងកៀវ សម្រាប់មីស៊ីល Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិក ដែលអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ២ ៥០០គីឡូម៉ែត្រ។
អ៊ុយក្រែនបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីអស់រយៈពេលជាងបីឆ្នាំកន្លះ ដោយពឹងផ្អែកយ៉ាងខ្លាំងលើជំនួយយោធា និងហិរញ្ញវត្ថុរបស់លោកខាងលិច។
លោក ត្រាំ ដែលថ្មីៗនេះត្រូវបានគេសរសើរនៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ការជួយធានាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានគេរំពឹងថានឹងពិភាក្សាទាំងជំនួយយោធា និងផែនការកសាងឡើងវិញក្រោយសង្គ្រាមជាមួយលោក ហ្សេលេនស្គី ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


