Connect with us

ជីវិតកម្សាន្ដ

លោក វ៉ាត់ លីម៉េង រម្លឹកស្នាដៃចម្រៀងជិត ៤០បទ ធ្លាប់ដឹកនាំថត MV ឱ្យលោក សិរីមន្ត កាល១៥ឆ្នាំមុន

បានផុស

នៅ

អតីតអ្នកនាំសម្តែងល្បីឈ្មោះ លោក វ៉ាត់ លីម៉េង បានបង្ហាញអារម្មណ៍សប្បាយចិត្តភ្ជាប់ជាមួយការរម្លឹកស្នាដៃបទចម្រៀងជាច្រើនបទដែលលោកធ្លាប់ដឹកនាំសម្តែង អំឡុងពេលនៅប្រចាំផលិតកម្មសាន់ដេ កាលពី១៥ឆ្នាំមុន ខណ:មានបចម្រៀងជិត ៤០បទ ដែលដឹកនាំថត MV ឱ្យកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ លីម៉េង បានបញ្ជាក់ថា កាលលោកធ្វើជាអ្នកដឹកនាំសម្តែងឱ្យផលិតកម្មសាន់ដេនាអំឡុងឆ្នាំ២០០៩ ដល់ ២០១៣ លោកបានដឹកនាំថត MV ឱ្យតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ជិត៤០បទដែលមានបទល្បីៗដូចជា,បទ”បើកលុយ”, “Sarang អូន”, ស្អែក ឡើងបែកគ្នា”, ” ពេលអូនមានអ្នកថ្មីបងធ្វើអ្វីក៏ខុស”, “ទើបដឹងមនុស្សស្មោះឈឺចាប់ខ្លាំងប៉ុណ្ណា”,”ព្រះវិហារសាក្សីស្នេហ៍”។ល។

លោក វ៉ាន់ លីម៉េង បានបង្ហោះរូបភាពទៀតថា “នេះជាលើកទីមួយហើយដែលពួកយើងអង្គុយញ៉ាំអាហារនិយាយរឿងក្នុងចិត្ត និងរំលឹកអនុស្សាវរីយ៍ការចងចាំល្អៗជាមួយគ្នាកាលពី១៥ឆ្នាំមុន ឆាប់ៗនេះពួកយើងនឹងចាប់ដៃគ្នាម្តងទៀតផលិត Short Film ថ្មីមួយជូនដល់ពុកម៉ែបងប្អូន”។

គួរ​រម្លឹកដែរថា ​លោក វ៉ាត់ លីម៉េង គឺ​ជា​អ្នក​ដឹកនាំ​សម្ដែងដែលមានស្នាដៃដឹកនាំចម្រៀងទាំង​បុរាណ ​និង​សម័យហើយ​បទ​ចម្រៀង​ជា​ច្រើន​របស់លោក​រមែង​ទទួល​បាន​នូវ​កាគាំទ្រ​ពី​សំណាក់មហាជនអ្នកទស្សនាព្រោះ​ មានទាំងគុណភាពនិង​សាច់រឿង​ដែល​ស៊ីទៅ​នឹង​អត្ថន័យ​បទ​ចម្រៀង​ធ្វើ​ឱ្យអ្នក​ទស្សនា​កាន់​តែជក់ចិត្ត​ដិត​អារម្មណ៍​នឹង​បទ​ចម្រៀង​នោះ​ខ្លាំង​ថែម​ទៀត៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម