Connect with us

ព័ត៌មានជាតិ

​​កម្មការិនី​រោងចក្រឌីនហាន់ វិលទៅស្រុក​កំណើត​ខេត្តក្រចេះ តេស្ត​មាន​កូវីដ ១៩

បានផុស

នៅ

រដ្ឋបាលខេត្តក្រចេះ បាន​ប្រកាស​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១ ករណី ជាកម្មកររោងចក្រ ឌីន ហាន់ មាន​ឈ្មោះ ជុំ ចន្ធី ភេទស្រី អាយុ២៩ឆ្នាំ ដែល​មានទីលំនៅបច្ចុប្បន្នភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមអាជ្ញាធរ ស្រ្តី​រូបនេះបានធ្វើ​ដំណើរ​ពី​រាជធានីភ្នំពេញនៅថ្ងៃ ០៣ មេសា ឆ្នាំ​២០២១ ទៅដល់ស្រុកឈ្នួលខេត្តក្រចេះ រួចអាជ្ញាធរ​បាន​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ។ ប៉ុន្តែ​មានការ​រាយការណ៍​ករណីផ្ទុះកូវីដ​នៅ​រោងចក្រឌីនហាន់ អាជ្ញាធរ​បាន​បញ្ជូន​បន្ត​ទៅ​សម្រាកមន្ទីរពេទ្យ​បង្អែកឈ្នួល។

នៅថ្ងៃ ០៩ ខែមេសា ឆ្នាំ​២០២១ ស្រ្តី​រូប​នោះមានអាការៈក្តៅខ្លួន ក្អក និង​ឈឺ​បំពង់ក គ្រូពេទ្យយក​សំណាកទៅ​តេស្ត​ហើយ​លទ្ធផលមានវិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមព្រឹក​ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មានកម្មករកម្មការិនី​រោងចក្រឌីនហាន់ចំនួន ​៦៣៨នាក់ ​បាន​ឆ្លង​កូវីដ​១៩។ រោងចក្រ​ឌីនហាន់ មាន​ទីតាំង​ស្ថិត​បណ្តោយ​ផ្លូវ​ឌួងងៀប សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌ​មានជ័យ​នេះ មាន​កម្មករ-កម្មការិនីជាង ២០០០ នាក់​បម្រើ​ការងារ។

អាជ្ញាធរ​បានប្រកាស​ឲ្យ​ក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ រួសរាន់​មកយកសំណាក និង​ត្រូវ​ដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម