Connect with us

ព័ត៌មានជាតិ

នាវាទេសចរណ៍មួយគ្រឿង ៣ ខែ​​ ដឹក​ភ្ញៀវទេសចរ​ចម្រុះ​​ជាតិសាសន៍ ​ចូលចតនៅកំពង់ផែក្រចេះ ១៦ លើក

បានផុស

នៅ

រយៈពេល ៣ ខែ ចុងឆ្នាំ២០២៥ គិតចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០២៥​ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SG.6342 BASSAC PANDAW បាន​ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍មកចូលចតនៅកំពង់ផែក្រចេះចំនួន ១៦ លើក ដើម្បីទស្សនាទេសភាពតាមដងទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពលសំខាន់ៗក្នុងខេត្តក្រចេះ។នេះបើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលទេសចរណ៍នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយគិតចាប់ពីខែសីហា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៥ នាវាទេសចរណ៍នេះបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍​មាន​ អូស្រ្តាលី, អង់គ្លេស, អាមេរិក, ញូហ្ស៊ីឡែន, ហូឡង់, ហ្វីលីពីន, ភូមា, ឥណ្ឌា និងកេនយ៉ា បានចូលចតកំពង់ផែក្រចេះដោយ​បាននាំ​ភ្ញៀវទេសចរអន្តរជាតិទៅទស្សនាតំបន់ទេសចរណ៍ដ៏មានសក្តានុពល​សំខាន់ៗរបស់ខេត្តមានដូចជា រមណីយដ្ឋានសត្វផ្សោតទន្លេមេគង្គ តំបន់អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ និងផ្សារសាមគ្គីក្រុងក្រចេះ​។



ដោយសារកត្តាភូមិសាស្ត្រនៃទន្លេ​មេគង្គពីភ្នំពេញមកខេត្តក្រចេះមានប្រវែងប្រមានជា ២៤០ គីឡូម៉ែត្រ មានជម្រៅទឹកជ្រៅ មិនមានទឹកជួរ ឬថ្មប៉ប្រះ​ទឹក ជាហេតុធ្វើឱ្យនាវាបើកបរទៅមកយ៉ាងរលូនដោយមិនមានគ្រោះថ្នាក់។

ជារឿយៗ គេតែងតែសង្កេតឃើញថា មាននាវាទេសចរណ៍គ្រប់ប្រភេទមកចូលចតនៅកំពងផែក្រចេះមិនថារដូវទឹកស្រក ឬ​រដូវទឹកដំឡើងនោះទេ។

តាមរយៈការធ្វើដំណើរទេសចរណ៍តាមផ្លូវទឹកមកកាន់ខេត្តក្រចេះស្ដែងឱ្យឃើញថា ខេត្តក្រចេះជាខេត្តភាគឦសាន្ត​ជាប់​ដងទន្លេមេគង្គ កំពុងស្ថិតក្នុងអារម្មណ៍របស់ភ្លៀវទេសចរទាំងឡាយ ហើយការឈានមកដល់របស់ភ្ញៀវទេសចរខាងលើពិតជាបានរួមចំណែកក្នុងការបង្កើតការងារ មុខរបរ និងបង្កើនប្រាក់ចំនូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​​ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម