ព័ត៌មានអន្ដរជាតិ
ត្រាំព្រមានម៉ាឌូរ៉ូឲ្យរាប់ថ្ងៃថយក្រោយ ខណៈអាមេរិកពង្រីកវត្តមានយោធានៅការ៉ាប៊ីន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ឲ្យរាប់ថ្ងៃថយក្រោយ ខណៈដែលសហរដ្ឋអាមេរិកអនុវត្តការកសាងយោធាដ៏ធំបំផុតរបស់ខ្លួនមិនធ្លាប់មាននៅតំបន់ការ៉ាប៊ីនក្នុងរយៈពេលជាង៣៥ឆ្នាំ។

យោងតាមការចុះផ្សាយរបស់ New York Post នាថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២៥ លោកត្រាំបានចោទប្រកាន់របបរបស់លោកម៉ាឌូរ៉ូ ពីការនាំគ្រឿងញៀន ឧក្រិដ្ឋជន និងអ្នកជំងឺវិកលចរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលទឹកដីអាមេរិក ដោយនិយាយថា «ពួកគេបានបោះចោលមនុស្សរាប់សែននាក់ចូលទៅក្នុងប្រទេសរបស់យើង ដែលយើងមិនចង់បាន – មនុស្សមកពីពន្ធនាគារ និងមណ្ឌលផ្លូវចិត្ត»។
វត្តមានអាមេរិកនៅការ៉ាប៊ីនរួមមាន នាវាផ្ទុកយន្តហោះUSS Gerald R. Ford នាវាមុជទឹកនុយក្លេអ៊ែរ និងនាវាពិឃាតមីស៊ីល។ មន្ទីរបញ្ចកោណបានលើកឡើងថា នាវាចម្បាំងចំនួន១៤គ្រឿង និងកងទ័ពជាង ១០ ០០០នាក់ នឹងស្ថិតនៅក្នុងតំបន់ឆាប់ៗនេះ ដែលគាំទ្រដោយយន្តហោះចម្បាំង F-35 និងយន្តហោះចាក់ប្រេងដែលមានមូលដ្ឋាននៅប្រទេសព័រតូរីកូ។
លោកត្រាំ មិនបានបញ្ជាក់ថាតើការវាយប្រហារតាមអាកាសលើវ៉េណេស៊ុយអេឡាត្រូវបានគ្រោងទុកឬក៏អត់ ប៉ុន្តែបានចង្អុលបង្ហាញថា សម្ពាធអាចនាំមកនូវការផ្លាស់ប្តូររបបដោយគ្មានសង្គ្រាម។
លោកម៉ាឌូរ៉ូ ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣ នៅតែរឹងរូស ទោះបីជាមានការដាក់ទណ្ឌកម្មអន្តរជាតិ និងការចោទប្រកាន់ពីការក្លែងបន្លំការបោះឆ្នោតក៏ដោយ។ មេបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោកស្រី María Corina Machado ដែលទើបទទួលបានពានរង្វាន់ណូបែលសន្តិភាពកាលពីពេលថ្មីៗនេះ បាននិយាយថា ជននិរទេសវ៉េណេស៊ុយអេឡារាប់លាននាក់នឹងត្រឡប់ទៅផ្ទះវិញ ប្រសិនបើលោកម៉ាឌូរ៉ូត្រូវបានដកចេញ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


